ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ចុះ​ណែនាំ​អ្នកលក់​ក្នុង​ក្រុង​សៀមរាប សូមកុំ​ដំឡើង​ថ្លៃ​ម៉ាស និង​អាកុល​លាងដៃ

4 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ខណៈ​ប្រទេស​កម្ពុជា​បាន​ប្រកាស​រក​ឃើញ​នូវ​ករណី​ទី​២ នៃ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ លើ​បុរស​ខ្មែរ វ័យ​៣៨​ឆ្នាំ​មួយ​រូប បាន​ធ្វើ​ឲ្យ​បងប្អូន​មួយ​ចំនួន​ពិសេស​អ្នកក្រុង​សៀមរាប មានការ​ភ័យ​បារម្ភ​ខ្លាំង​ឡើង រហូត​មាន​បងប្អូន​ខ្លះ ជ្រួល​ទៅ​ទិញ​អីវ៉ាន់…

ខេត្តសៀមរាប ៖ ខណៈ​ប្រទេស​កម្ពុជា​បាន​ប្រកាស​រក​ឃើញ​នូវ​ករណី​ទី​២ នៃ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ លើ​បុរស​ខ្មែរ វ័យ​៣៨​ឆ្នាំ​មួយ​រូប បាន​ធ្វើ​ឲ្យ​បងប្អូន​មួយ​ចំនួន​ពិសេស​អ្នកក្រុង​សៀមរាប មានការ​ភ័យ​បារម្ភ​ខ្លាំង​ឡើង រហូត​មាន​បងប្អូន​ខ្លះ ជ្រួល​ទៅ​ទិញ​អីវ៉ាន់ គ្រឿង​ឧបភោគបរិភោគ​យក​មក​ស្តុក​ទុក ក៏​ដូច​បរិក្ខា​ការពារ​និង​សម្លាប់​មេរោគ​ដូច​ជា​ម៉ាស និង​ទឹក​អាកុល​ជាដើម ជា​ហេតុ​ធ្វើ​ឲ្យ ជន​ឱកាសនិយម​មួយ​ចំនួន​តូច ឆ្លៀត​ដំឡើង​ថ្លៃ​របស់របរ​ចាំបាច់​ទាំងនេះ ។

បើ​តាម រដ្ឋបាល​ខេត្តសៀមរាប អោយ​ដឹង​ថា ជា​វិធានការ​ទប់ស្កាត់​កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២០ ក្រុមការងារ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បាន​ចុះ​ស្រង់​តម្លៃ​លក់​ម៉ាស និង​ត្រួតពិនិត្យ​ស្តុក​ម៉ាស នៅ​តាម​បណ្តា​ឱសថស្ថាន នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ក្នុង​គោលបំណង​ណែនាំ​ដល់ ពាណិជ្ជករ អាជីវករ សេវាករ និង​ម្ចាស់​ឱសថស្ថាន ៖

ទី​១ សូមកុំ​ដំឡើង​ថ្លៃ​ម៉ាស់ អាកុល​លាងដៃ និង​ជេ​ល​លាងដៃ ហួសហេតុ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ក្នុង​ការ​ប្រកប​អាជីវកម្ម តាម​រយៈ​ការ​កេង​ចំណេញ ក្នុង​ស្ថានភាព​ដែល​ប្រជាជន​មានការ​លំបាក ។

និង​ទី​២ សូម​ចូលរួម​សហការ និង​រួមចំណែក​ការងារ​មនុស្សធម៌ និង​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​រលាក​សួត​ដោយសារ​កូ​វី​ដ​-១៩ (Covid-19) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ