ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជូន​នាវា​៧​គ្រឿង​ដឹក​វត្ថុធាតុដើម​មក​ផ្គត់ផ្គង់​រោងចក្រ​នៅ​កម្ពុជា​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ចិន​បាន​សម្រេច​បញ្ជូន​នាវា​៧​គ្រឿង ដើម្បី​ដឹក​វត្ថុធាតុដើម​មក​ផ្គត់ផ្គង់​នៅ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ថ្ងៃនេះ​នឹង​មក​ដល់​កំពង់​ផែ​ព្រះ​សីហ​នុប​ណ្តើ​រ​ៗ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ។ សម្តេច​តេ​ជោ​ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ចិន​បាន​សម្រេច​បញ្ជូន​នាវា​៧​គ្រឿង ដើម្បី​ដឹក​វត្ថុធាតុដើម​មក​ផ្គត់ផ្គង់​នៅ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ថ្ងៃនេះ​នឹង​មក​ដល់​កំពង់​ផែ​ព្រះ​សីហ​នុប​ណ្តើ​រ​ៗ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ផ្លូវជាតិ​លេខ​៥៥ និង​ផ្លូវជាតិ​លេខ​១០ នៅ​ខេត្តពោធិសាត៍ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​សូម​ជូន​ជា​ព័ត៌មាន​ថា ចិន​បាន​រៀបចំ​នាវា​៧​គ្រឿង សម្រាប់​ដឹក​វត្ថុធាតុដើម​ផ្គត់ផ្គង់​ឲ្យ​រោងចក្រ​ថ្ងៃនេះ​ចាប់ផ្តើម​ចូល​មក​ជើង​ទី​១ ស្អែក​ចូល​ជើង​ទី​២ ។ ៧​គ្រឿង​នេះ​ចំនួន​៥​គ្រឿង​បាន​ចូល​ថត​នៅ​កំពង់​ផែ​កំពង់សោម និង​២​គ្រឿង​ចត​នៅ​ហូ​ជី​មិ​ញ​» ។ សម្តេច​បាន​បន្ត​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយ​វៀង បើ​ដឹក​ពី​ហូ​ជី​មិ​ញ​មាន​ភាព​ជិត​ជាង​ដឹក​កំពង់សោម​វា​ឆ្ងាយ​ជាង ។ ចិន​ថា​នាវា​ទាំងនេះ​នឹង​ដឹក​វត្ថុធាតុដើម​មិនមែន​តែត្រឹម​ថ្ងៃ​មីនា​នេះ​ទេ គឺ​ដឹក​រហូត​ដល់​ថ្ងៃ​ឧសភា និង​រហូត​ដល់​សភាពការណ៍​ធូរស្រាល ។

ចំពោះ​ការ​ព្យួរការងារ​នៅ​តាម​រោងចក្រ​មួយ​ចំនួន​នោះ​សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស នានា​ទី​១.​សុំ​កុំ​ឲ្យ​ម្ចាស់​រោងចក្រ​ឆ្លៀតពេល​បញ្ឈប់ ឬ​ព្យួរការងារ​លុប​ចោល​នូវ​កិច្ចសន្យាការងារ​នេះ​ជា​ចំណុច​ដាច់ខាត​មិន​ឲ្យ​មាន​សោះ ។ ទី​២. សុំ​លើកលែង​ចំពោះ​មីក្រូ ឬ​ធានា​គារ​លើកលែង​ការ​ប្រាក់​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​ព្យួរការងារ (​ពន្យា​ការ​សង ឬ​មិន​យកការប្រាក់​) ក្នុង​រយៈពេល​ត្រូវ​ព្យួរការងារ ។ ទី​៣.​សុំ​ឲ្យ​ម្ចាស់​បុរី ឬ​ម្ចាស់ផ្ទះ​ដែល​លក់​ផ្ទះ​ឲ្យ​កម្មករ ឬ​អ្នកធ្វើការ​នៅ​តាម​សណ្ឋាគារ ហើយ​ត្រូវ​បាន​ព្យួរការងារ​នេះ​ពន្យា​ការ​បង់ប្រាក់ ។ កុំ​ផ្តាច់​ការ​ប្រាក់​ក្នុង​ពេល​ហ្នឹង ។ ព្រោះ​នៅ​ពេល​មិន​បង់ការ​ប្រាក់​នោះ​គេ​នឹង​ដេញ​ចេញពីផ្ទះ អី​ញ្ចឹ​ង​ទេ​សុំ​ឲ្យ​មានការ​យោគយល់​ចំពោះ​បញ្ហា​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​បាន​ស្នើ​ដល់​អគ្គិសនី​ក៏​ដូច​ជា រដ្ឋ​ករ​ទឹក​ក៏​មានការ​យោគយល់​ដល់​អ្នក​ដែល​ព្យួរការងារ​ដោយ​ឲ្យ​ជំពាក់​សិន​ព្រោះថា អ្នក​ទាំងនោះ​មិន​ប្រើប្រាស់​ច្រើន​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​បាន​អះអាង​ថា កម្មករ​ដែល​នឹង​ត្រូវ​ព្យួរការងារ​នោះ​មិន​ដល់​២​ម៉ឺ​នាក់​នោះ​ទេ ។ ចំណោម​អ្នក​ទាំងនេះ​អាច​៥០%​ជាប់​ធនាគារ​ដោយសារ​ខ្ចី​ថវិកា​ធ្វើ​ផ្ទះ និង​ធ្វើ​នេះ ធ្វើ​នោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ