ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុធាតុដើម​ពី​ចិន​ដឹក​មក​ខ្មែរ​ឆាប់​ៗ​នេះ​ហើយ​​

4 ឆ្នាំ មុន
  • ពោធិ៍សាត់

រាជធានី​ភ្នំពេញ ​៖ ក្នុង​កិច្ច​ខិតខំ​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​កម្មករ​-​កម្មការិនី​ ដែល​មាន​បំណុល​បង់​រំ​លោះ​ផ្ទះ​ ហើយ​ត្រូវ​បាន​ព្យួរការងារ​បណ្តោះអាសន្ន​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៩…

រាជធានី​ភ្នំពេញ ​៖ ក្នុង​កិច្ច​ខិតខំ​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​កម្មករ​-​កម្មការិនី​ ដែល​មាន​បំណុល​បង់​រំ​លោះ​ផ្ទះ​ ហើយ​ត្រូវ​បាន​ព្យួរការងារ​បណ្តោះអាសន្ន​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៩ មីនា​ នេះ​ថា ស​ម្តេច​បាន​សុំ​អោយ​ម្ចាស់​បុរី​លំនៅ​ឋាន​ទាំងអស់ ដែល​រំ​លួស​ផ្ទះ​ជាមួយ​បងប្អូន​កម្មករត្រូវ​ពន្យា​រការ​បង់ និង​កុំ​ផ្តាច់​កុងត្រា​នោះ​អី​។ ជា​ពិសេស​ សម្តេច​ក៏​សូម​អោយ​អគ្គិសនី​កម្ពុជា អនុញ្ញាត​អោយ​កម្មករ​-កម្មការិនី​ជំពាក់​ថ្លៃ​ភ្លើង​សិន​ ក្នុងអំឡុងពេល​នេះ​។

កាន់តែ​រីករាយ​ទៀត​នោះ គឺថា​សម្តេច​តេ​ជោ នា​ឱកាស​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៥ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ក្នុង​ទីរួមខេត្ត​ពោធិ៍សាត់ ឆ្ពោះទៅ​កាន់​ព្រំដែន​ថ្មដា ជាប់​ជាមួយ​ខេត្ត​ត្រា​ត ប្រទេស​ថៃ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​១០ ត​ភ្ជាប់​ពី​សំឡូត ទៅ​ខេត្តកោះកុង សម្តេច​បាន​ប្រកាស​ជូន​នូវ​ដំណឹង​ល្អ​សំរាប់​កម្មករ​កម្មការិនី ដោយ​ក្នុង​នោះ​ មិត្ត​ចិន​បាន​ផ្តល់​នាវា​ចំនួន​០៧​គ្រឿង ដឹក​វត្ថុ​ធាតុដើម ​មក​មក​ប្រើប្រាស់​ក្នុង​រោងចក្រ​នៅ​កម្ពុជា​ចាប់ពី​ខែមីនា​នេះ រហូត​ដល់​ខែឧសភា ឆ្នាំ​២០២០​។

ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃនេះ​ផង​ដែរ សម្តេច​តេ​ជោ​បាន​អំពាវនាវ​០៤​ចំណុចសំខាន់​៖ ១-សូម​រោងចក្រ​នានា​មេត្តា​កុំ​លុប​ចោល​កិច្ចសន្យាការងារ​ជាមួយ​កម្មករ-កម្មការិនី ​។ ២-ចំពោះ​មីក្រូ​ហិញ្ញ​វត្ថុ​ទាំងអស់ ត្រូវ​ពន្យារ​ការ​សង ឬ​ការ​មិន​យកការប្រាក់​ដល់​កម្មករ កម្មការិនី​ ដែល​បាន​ជំពាក់​លុយ​នៅ​មីក្រូហិរញ្ញវត្ថុ​នោះ ។

សូម​រម្លឹក​ថា ​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា ​ដោយសារ​តែ​វីរុស​កូ​វី​ដ​-១៩ ដែល​បាន​ផ្ទុះ​នៅ​ចិន​និង​កំពុង​រីក​រាល​ខ្លាំង​ នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រោងចក្រ​សហគ្រាស​ប្រមាណ ២០០ និង​កម្មករ​ប្រមាណ១៦ម៉ឺន​នាក់ ​ប្រឈម​មុខ​នឹង​ការ​ព្យួរការងារ​មួយ​រយៈ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ