ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​ប្រពៃ​អ្នក​នាង ស្រី​អូន ចែក​អំណោយ​​ថ្ងៃ​៨​មីនា រំជួលចិត្ត​ហូរ​ទឹក​ភ្នែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មាន​វប្បធម៌ ចែករំលែក នូវ​ក្តី​ស្រឡាញ់ ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន ជា​ពិសេស​សម្រាប់​សម្រួល​ភាព​លំបាក​របស់​អ្នក​ទីទាល់ អ្នក​នាង ស្រី​អូន បាន​រំលេច​ភាព​មនុស្ស​ធម៌​សារ​ជា​ថ្មី​។…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មាន​វប្បធម៌ ចែករំលែក នូវ​ក្តី​ស្រឡាញ់ ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន ជា​ពិសេស​សម្រាប់​សម្រួល​ភាព​លំបាក​របស់​អ្នក​ទីទាល់ អ្នក​នាង ស្រី​អូន បាន​រំលេច​ភាព​មនុស្ស​ធម៌​សារ​ជា​ថ្មី​។ អ្នក​នាង​នឹង​សហការី បាន​ប្រមូល​នូវ​សម្ភារៈ​ប្រើប្រាស់ និង​គ្រឿង​បរិភោគ ចែក​ដល់​លោកពូ និង​លោកតា រត់​ស៊ី​ក្លូ ចំ​ឱកាស​ថ្ងៃ ៨ មីនា ទិវា​សិទ្ធិ​នារី​អន្តរជាតិ​។

នេះ​មិនមែន​ជា ឱកាស​ទី​១​នោះ​ទេ ដែល​អ្នក​នាង ស្រី​អូន តារា​ល្បី​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ហើយ​គេ​ស្គាល់​ថា ជា​នាយិកា ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ពាំនាំ​រូបភាព​មនុស្សធម៌​។ ជា​ការ​មើលឃើញ​អ្នក​នាង រមែង​បង្រៀន​ដល់​សហការី​ទាំងអស់ ត្រូវ​ចេះ​បង្ហាញ​ក្តី​ស្រឡាញ់​ដល់ មនុស្ស​ជុំវិញ​ខ្លួន មិន​ត្រូវ​សម្ងំ​យកសុខ​តែឯង​នោះ​ទេ​។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២០ មុន​នេះ អ្នក​នាង​ស៊ុ​ន្ទ​រី នួន ហៅ​ស្រី​អូន បាន​ដឹកនាំ​សមាជិក​ជា​ច្រើន​រូប ដើម្បី​យក​អំណោយ​ចែក​ដល់​អ្នក​រត់​ស៊ី​ក្លូ​ប្រមាណ​ជិត​៣០០​នាក់ ។ កាយ​វិការ​ដ៏​សាមញ្ញ បង្ហាញ​នូវ​ទឹកចិត្ត​រាប់អាន បាន​ធ្វើ​ឱ្យ​លោកតា​ស៊ី​ក្លូ​មួយ​ចំនួន​រំភើបចិត្ត ហើយ​ខ្លះ​ជូនពរ​ជ័យ​ដល់​អ្នក​នាង និង​គ្រួសារ​បងប្អូន សុខ​សប្បាយ​។ ពិសេស​អ្នក​នាង​ស្រី​អូន ហាក់​ទ្រាំទ្រ​បាន​នូវ​កំ​ដៅ​ថ្ងៃ មិន​ខ្លាច​ហត់ ។ អ្វី​ដែល​រំជួលចិត្ត អ្នក​នាង​បាន​ហូរ​ទឹកភ្នែក​អាណិត​ដល់​ពួក​គាត់​ដែល​តស៊ូ​ជីវិត ព្រោះ​អ្នក​នាង​ក៏​តស៊ូ​ជីវិត​មិនធម្មតា​ដែរ នា​អតីតកាល​។

អ្នក​នាង​ស្រី​អូន នាយិកា​ក្រុមហ៊ុន «​សម្រស់​ធម្មជាតិ​» បានឱ្យ​ដឹង​ថា អំណោយ​ទាំង​អស់កើត​ចេញ​ពី​ទឹកចិត្ត​សមាជិក ប្រមូល​ចូល​គ្នា​តាម​ទឹកចិត្ត​។ របស់​ប្រើប្រាស់​មាន អង្រឹង មុង ត្រីខ ទឹក​ក្រូច និង​ថវិកា​។ ក្រៅពី​នេះ យើង​បាន​ចែករំលែក​ខ្លះ​ទៀត​ដល់ អ្នក​ក្រៅបញ្ជី​ជូន​ពួក​គាត់ មិន​អាច​មើល​រំលង​បាន​។ អត្ថន័យ​ពេល​នេះ ដើម្បី​យក​ថ្ងៃ​ពិសេស​របស់​នារី​មក​ចែក​ក្តី​ស្រឡាញ់​ដល់​អ្នក​លំបាក​។ យើង​នឹង​រៀប​គម្រោង​វិល​មក​ជួប​ពួក​គាត់​ទៀត នា​ឱកាស​ណាមួយ​។ ឆាប់​ខាង​មុខ​យើង​​នឹង​ទៅ​ជួប​បង​ៗ ឬ​ស្ត្រី​ផ្ទុកមេរោគ​អេ​ដស៍ នា​អង្គការ​មួយ​ដើម្បី​សំណេះសំណាល​លើក​ទឹកចិត្ត​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ