ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ថ្ងៃ​អ្នកជំងឺ​កូ​រ៉ូ​ណា​ស្លា.ប់​១៣៣​នាក់ អ៊ី​តា​លី​មាន​អ្នក​ស្លា.ប់​ខ្ពស់​បំផុតបន្ទាប់​ពី​ចិន

4 ឆ្នាំ មុន

ក្រុង​រ៉ូ​ម ៖ ត្រឹមតែ​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​អ៉ី​តា​លី មាន១៣៣​នាក់ និង​អ្នក​ឆ្លង​វីរុស​ថ្មី បន្ថែម១,៤៩២​ករណី ធ្វើ​ឲ្យ​ចំនួន​សរុប​នៅ​ទូ​ទាំង​ប្រទេស​នេះ អ្នក​ឆ្លង…

ក្រុង​រ៉ូ​ម ៖ ត្រឹមតែ​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​អ៉ី​តា​លី មាន១៣៣​នាក់ និង​អ្នក​ឆ្លង​វីរុស​ថ្មី បន្ថែម១,៤៩២​ករណី ធ្វើ​ឲ្យ​ចំនួន​សរុប​នៅ​ទូ​ទាំង​ប្រទេស​នេះ អ្នក​ឆ្លង COVID-19 កើនឡើង​ដល់ ៧,៣៧៥​ករណី និង​អ្នក​ស្លាប់ ៣៦៦​នាក់ នេះ​បើ​តាម CNA ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ មីនា​នេះ ។

ចំនួន​អ្នក​ស្លាប់ នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​នេះ បាន​វ៉ា​ដាច់​ប្រទេស​កូរ៉េ​ខាងត្បូង ធ្វើ​ឲ្យ​អ៊ី​តា​លី ក្លាយជា​ប្រទេស ដែល​មាន​អ្នក​ស្លាប់​ខ្ពស់​បំផុត បន្ទាប់​ពី​ប្រទេស​ចិន (​ពោល​គឺ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ជិត​៣​ដង ត្រឹមតែ​មួយ​ថ្ងៃ​) ។

ប្រជាជន​អ៊ី​តា​លី​មួយ​ភាគ​បួន ត្រូវ​បាន​ដាក់ឲ្យនៅ​ដាច់​ដោយឡែក​ពី​គេ គឺ​នៅ​តែ​ក្នុងផ្ទះ និង​រារាំង​ប្រជាជន​មិន​អោយ​ចូល ឬ​ចាក​ចេញពី​តំបន់​រង​គ្រោះ​ខ្លាំង នៅ​ភាគ​ខាងជើង​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 នេះ​បើ​យោង​តាម​បម្រាម​មួយ​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី លោក Giuseppe Conte ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃអាទិត្យ ទី​០៨ ខែមីនា​(​ម៉ោង​ក្នុង​តំបន់​) ។ វិធាន​ការណ៍​នេះ ត្រូវ​អនុវត្ត​រហូត​ដល់​ថ្ងៃ​ទី​៣ ខែមេសា ខាង​មុន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ