ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​តវ៉ា​ជាមួយ​វៀតណាម​រឿង​ការ​ផ្សាយ​​ព័ត៌មាន​ហាម​ពលរដ្ឋ​ខ្មែរ​ទៅ​វៀត​ណាម​​ដោយសារ​តែ​កូ​រ៉ូ​ណា

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តពោធិ៍សាត់ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា សម្តេច​បាន​បញ្ជា​ទៅ​លោក ប្រាក់ សុ​ខុន…

ខេត្តពោធិ៍សាត់ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា សម្តេច​បាន​បញ្ជា​ទៅ​លោក ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ឲ្យ​តវ៉ា​ជាមួយនឹង​វៀតណាម​ជា​បន្ទាន់ បន្ទាប់​ពី​មាន​សារព័ត៌មាន​វៀត​ណាមួយ​ឈ្មោះ VNA បាន​ចុះ​ផ្សាយ​ជា​ភាសា​វៀតណាម និង​ភាសា​អង់គ្លេស​ថា រឹត​បណ្តឹង​ពលរដ្ឋ​មក​ពី​អឺរ៉ុប និង​កម្ពុជា ដែល​ការ​ផ្សាយ​នោះ​ហាក់​បាន​ចាត់​ទុក​ប្រជាជន​ខ្មែរ​ថា ជា​មនុស្ស​ចម្លែក​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​អ​ញ្ចឹ​ង​ខ្ញុំ​អត់​ព្រម​ទេ ប្រើ​ប្រាក់​សុ​ខុន តវ៉ា ជាមួយ​វៀតណាម​ភ្លាម​» ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា ការ​ផ្សព្វផ្សាយ​បែប​នេះ ប្រៀប​ដូច​ជា​ដាក់​ប្រទេស​ខ្ញុំ​ទៅ​ជា​ប្រទេស​មាន​ហានិភ័យ​ចំពោះ​វៀតណាម ពាក់ព័ន្ធ​នឹង​វីរុស​កូ​វី​ដ ១៩ ។

សម្តេច​បាន​បន្ត​ថា បញ្ហា​នេះ បាន​ដោះស្រាយ​ពី​ម្សិលមិញ ក្រោយ​ពី​សម្តេច​បញ្ជា​លោក ប្រាក់ សុ​ខុន ទាក់ទង​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា ព្រោះ​សារព័ត៌មាន VNA មិន​ព្រម​ដក​អត្ថបទ​នោះ​ចេញ​ទេ ខណៈ​គណៈ​ការពារ​សុខភាព​របស់​វៀតណាម អត់​បាន​និយាយ​ឈ្មោះ​កម្ពុជា និង​ពី​អឺរ៉ុប​មួយ​ម៉ាត់ តែ​បែរជា​សារព័ត៌មាន​វៀតណាម​ផ្សាយ​ជា​ភាសា​វៀតណាម​ផង ជា​ភាសា​អង់គ្លេស​ផង ដូច​ជា​ដាក់​កម្ពុជា​យើង​ចូល​ក្នុង​បញ្ជីខ្មៅ​អ​ញ្ចឹ​ង​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​ប្រជាជន​កម្ពុជា​កុំ​ឲ្យ​ភ័យ​ខ្លាំង​ជ្រុល​ហួសហេតុ​ពេក បើ​យើង​ភ័យ​ខ្លាច ទៅ​ព្យាបាល​នៅ​វៀតណាម គេ​ឲ្យ​យើង​ទៅ​ទេ ថៃ​អត់​ឲ្យ​ទៅ​ទេ ដូច្នេះ​ត្រូវ​ជឿ​ជាក់​លើ​សុខាភិបាល​ខ្មែរ​ខ្លួនឯង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ