ខេត្តពោធិ៍សាត់ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ដោយលើកទឹកចិត្តប្រជាជនកម្ពុជា ឲ្យប្រើប្រាស់ក្រម៉ាខ្មែរ ដើម្បីទប់ទល់កុំឲ្យអ្នកលក់ម៉ាស់តំឡើងថ្លៃម៉ាស់ ។
សម្តេចតេជោដែលនៅព្រឹកនេះ បានបង់ក.ក្រម៉ាឈ្នូតក្រហម-ស បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ នៅខេត្តពោធិ៍សាត់ ថា សម្តេចបង់.កក្រម៉ាពេលនេះ គឺសម្តេចប្រើក្រម៉ានេះ ជាក្រវ៉ាត់.កថ្មី! ព្រោះនៅពេលបងប្អូនខ្មែរប្រែក្រម៉ាច្រើន ដើម្បីកុំឲ្យអ្នកលក់ម៉ាស់តំឡើងថ្លៃ នាំគ្នាប្រើក្រម៉ាទៅ ព្រោះក្រម៉ាប្រើស្រួល ខណៈម៉ាស់ប្រើតែ ៣ ម៉ោងគេ គឺឈប់ប្រើបោះចោលហើយ ។ ជាងនេះទៅទៀត ការប្រើប្រាស់ក្រម៉ា ដើម្បីប្រើបានគ្រប់ពេលវេលា ហើយជួយឲ្យផលិតផលក្រម៉ាខ្មែរ មានទីផ្សារផងដែរ ។
ជាងនេះទៅទៀតសម្តេចបានកោតសរសើរលើបងប្អូនមួយចំនួនដែលមានគំនិតច្នៃប្រឌិតក្នុងការយកក្រម៉ាមកដេរជាម៉ាសពាក់ផងដែរ ខណៈមានប្រជាពលរដ្ឋមួយចំនួនហាក់មានការភ័យខ្លាចខ្លាំង ក្រោយពីមានបុរសខ្មែរវ័យ៣៨ឆ្នាំមួយរូប រកឃើញមានផ្ទុកកូវីដ ១៩ នៅខេត្តសៀមរាម ៕ (កែសម្រួលដោយ ៖ បុប្ផា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ