ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ និង​ស្ត្រីម្នាក់ជួបគ្រោះអកុសល​លើ​ផ្លូវជាតិលេខ​៤

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​ទាំង​២​នាក់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​ទាំង​២​នាក់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩២-១៩៣ ស្ថិត​ក្នុងភូមិ​បត់​សិរមាន់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ គ្មាន​ពាក់​ផ្លា​ក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​បាត់បង់​ជីវិត និង​ស្ត្រី​ម្នាក់​ជា​អ្នក​រួម​ដំណើរ មិន​ស្គាល់​អត្តសញ្ញាណ បាន​បាត់បង់​ជីវិត ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​-​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣C-០១៩៤ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​បាត់​បង់ជីវិត ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​ដើម្បី​ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ