បួងសួងភ្លាម ម្សាញ់ ខាល រកា កុរ ប្រយ័ត្នមានរឿងធំនៅដើមសប្តាហ៍នេះ
នៅថ្ងៃចន្ទ ទី៩ មីនា ជាទិវាដើមសប្តាហ៍ កំពូលគ្រូហុងស៊ុយបានទស្សន៍ទាយថាមានឆ្នាំចំនួន៤ ម្សាញ់ ខាល រកា កុរ ដែលមានរាសីមិនសូវល្អ…
នៅថ្ងៃចន្ទ ទី៩ មីនា ជាទិវាដើមសប្តាហ៍ កំពូលគ្រូហុងស៊ុយបានទស្សន៍ទាយថាមានឆ្នាំចំនួន៤ ម្សាញ់ ខាល រកា កុរ ដែលមានរាសីមិនសូវល្អ…
នៅថ្ងៃចន្ទ ទី៩ មីនា ជាទិវាដើមសប្តាហ៍ កំពូលគ្រូហុងស៊ុយបានទស្សន៍ទាយថាមានឆ្នាំចំនួន៤ ម្សាញ់ ខាល រកា កុរ ដែលមានរាសីមិនសូវល្អ អាចនឹងជួបរឿងធំ ប្រសិនបើម្ចាស់ឆ្នាំទាំង៤មិនបានប្រុងប្រយ័ត្នទេនោះ ដូចនេះដើម្បីយិតយោងរាសីឲ្យបានប្រសើរឡើងវិញ ដាច់ខាតម្ចាស់ឆ្នាំទាំងនេះត្រូវតែបួងសួង បន់ស្រន់ឱ្យបានមុនពេលចូលសម្រាន្តនារាត្រីនេះ ដើម្បីឲ្យលោកអ្នកមានបុណ្យកុសលមានឫទ្ធានុភាពកម្ចាត់គ្រោះកាចចង្រៃទាំងឡាយឱ្យអន្តរធានទៅហោង ។ សូមលោកអ្នកស៊ែរចេញដោយភ្ជាប់ជាមួយលេខនាំសំណាង 999 ឥឡូវនេះ ឬស៊ែរព្រឹកស្អែកក៏បាន ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ មានលាភមានសំណាង ។
នៅថ្ងៃដើមសប្តាហ៍នេះដួងរាសីរបស់លោកអ្នកធ្លាក់ស្រុតចុះខ្លាំងហេតុនេះយកល្អលោកអ្នកមិនត្រូវប្រមាថ និងលេងសើចច្រើននោះឡើយ ព្រោះថាងាយនឹងកើតមានបញ្ហាអាក្រក់ណាស់បំផុត ។ ក្រៅពីនេះបើមានការណាត់ជាមួយនរណាម្នាក់គប្បីទៅឱ្យបានមុនពេលវេលានិងឯកសារក៏ត្រូវចេះត្រៀមឱ្យបានរៀបរយផងដែរ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយក៏ពុំសូវគាប់ប្រសើរទេគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីស ។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើនក្រែងនាំកើតក្តីសៅហ្មងនឹងគ្នា ។
នៅថ្ងៃស្អែកនេះដែរលោកអ្នកធ្វើអ្វីក៏ដោយត្រូវតែមានការប្រយ័ត្នប្រយែងបន្តិចដោយយកចិត្តត្រជាក់ដាក់ខ្លួនឱ្យបានកម្រិតខ្ពស់ទើបមិនមានបញ្ហាចោទឡើង ។ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ពុំនោះទេនឹងជួបរឿងស៊យអស់ប្រាក់ពីខ្លួនត្រូវមកដេកសោកស្តាយជាក់ជាពុំខាន ។ ការធ្វើដំណើរទៅទិសលិចត្រូវប្រយ័ត្នបញ្ហាអាក្រក់ចូលមកយាយីផង ។ រីឯសម្ព័ន្ធភាពស្នេហាកំលោះក្រមុំមានដំណើរប្រែប្រួលប្តូរផ្លាស់គឺ ងាយនឹងផ្អែមល្ហែមហើយក៏ងាយនឹងទាស់ទែងខ្វែងគំនិតគ្នាដែរ ។
សូមបួងសួងឲ្យម្ចាស់ឆ្នាំទាំង៤ខាងលើ មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗចូលក្នុងជីវិត មានមនុស្សម្នាជាច្រើនស្រលាញ់រាប់អាន សាទរ និងអបអររាល់កិច្ចការដែលអ្នកបានបំពេញហើយ ព្រមទាំងមានតែមនុស្សល្អៗចាំជួយជ្រោមជ្រែងគ្រប់ពេលវេលា ។
ចំពោះរឿងលុយកាក់វិញសូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ មានតែអ្នកស្រលាញ់ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមឱ្យរំលង បើមកពីក្រោយខ្នង សូមឱ្យវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមឱ្យ ធ្លាក់ទៅលើរូបគេវិញចុះ និងសូមឲ្យរឿងស្នេហា គ្រួសារជួបតែស្នាមញញឹម និងសុភមង្គលកុំបីខាន ។ សាធុ ! សាធុ ! សាធុ !
ចែករំលែកព័តមាននេះ