ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ឌី​ជី​ថ​ល​និង​ផល​ប៉ះពាល់​អនាគត​ការងារ​ក្នុង​ពិភពលោក

4 ឆ្នាំ មុន

យើង​គួរ​គិត​ឡើង​វិញ​លើ​ការងារ​ដែល​រួម​មាន​សកម្មភាព​ស្ម័គ្រចិត្ត​និង​ការងារ​ផ្សេង​ទៀត​ដែល​មាន​ប្រយោជន៍​ដល់​សង្គមផ្អែក​លើ​អ្នក​សេដ្ឋកិច្ច MIT អេ​ន​ឌ្រូ ម៉ាក​ហ្វី​(Andrew McAfee) យើង​គួរតែ​រំពឹង​ថា ការងារ​ភាគច្រើន​អាច​ត្រូវ​បាន​ជំនួស​ដោយ​សេវាកម្ម​ស្វ័យប្រវត្តិ​នៅ​ត្រង់​កន្លែង​ណាមួយ​នា​ពេល​អនាគត​។ ការងារ​ដែល​អាច​បន្ត​មាន​គឺ​មាន​តែ​ការងារ​ទំនាក់ទំនង​មនុស្ស​ដូច​ជា​សុខភាព​ផ្លូវចិត្ត​និង​ការងារ​សង្គម​។ វា​នាំ​យើង​ទៅ​កាន់ការ​ផ្លាស់​ប្តូរ​ទី​មួយ​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ថ្មី​ដែល​យើង​ត្រូវ​គិត​ឡើង​វិញ​និង​ពង្រីក​និយម​ន័យ​នៃ​ការងារ​ដែល​សម​នឹង​ទទួល​ប្រាក់​ឈ្នួល​និង​ប្រយោជន៍​ដូច​ជា​ធានា​រ៉ាប់រង​និង​ប្រាក់​ចូល​និវត្ត​។ ឥឡូវ​នេះ…

យើង​គួរ​គិត​ឡើង​វិញ​លើ​ការងារ​ដែល​រួម​មាន​សកម្មភាព​ស្ម័គ្រចិត្ត​និង​ការងារ​ផ្សេង​ទៀត​ដែល​មាន​ប្រយោជន៍​ដល់​សង្គម
ផ្អែក​លើ​អ្នក​សេដ្ឋកិច្ច MIT អេ​ន​ឌ្រូ ម៉ាក​ហ្វី​(Andrew McAfee) យើង​គួរតែ​រំពឹង​ថា ការងារ​ភាគច្រើន​អាច​ត្រូវ​បាន​ជំនួស​ដោយ​សេវាកម្ម​ស្វ័យប្រវត្តិ​នៅ​ត្រង់​កន្លែង​ណាមួយ​នា​ពេល​អនាគត​។

ការងារ​ដែល​អាច​បន្ត​មាន​គឺ​មាន​តែ​ការងារ​ទំនាក់ទំនង​មនុស្ស​ដូច​ជា​សុខភាព​ផ្លូវចិត្ត​និង​ការងារ​សង្គម​។
វា​នាំ​យើង​ទៅ​កាន់ការ​ផ្លាស់​ប្តូរ​ទី​មួយ​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ថ្មី​ដែល​យើង​ត្រូវ​គិត​ឡើង​វិញ​និង​ពង្រីក​និយម​ន័យ​នៃ​ការងារ​ដែល​សម​នឹង​ទទួល​ប្រាក់​ឈ្នួល​និង​ប្រយោជន៍​ដូច​ជា​ធានា​រ៉ាប់រង​និង​ប្រាក់​ចូល​និវត្ត​។

ឥឡូវ​នេះ មនុស្ស​ធ្វើ​ការងារ​ច្រើន​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​សង្គម​ដោយ​មិន បាន​ប្រាក់ខែ​រួម​មាន​ការងារ​ស្ម័គ្រចិត្ត ការងារ​អប់រំ ការ​ចិញ្ចឹម​កូន និង​សកម្មភាព សហគមន៍​ផ្សេង​ៗ​។ តែ​វា​ជា​ពេល​ដែល​យើង​ចាប់ផ្តើម​ពិចារណា​តម្លៃ​លុយ​នៃ​ការងារ​ទាំងនេះ​។

នៅ​ក្នុង​សៀវភៅ របស់​អេ​វ៉​ត បែ​ល​ឡា​មី (EdWard Bellamy) Looking Backward 1888 តួអង្គ​ម្នាក់​ក្នុង​សាច់​រឿង ដែល​គេង​លក់​នៅ​ឆ្នាំ​១៨៨៧​ហើយ ភ្ញាក់​នៅ​ក្នុង ឆ្នាំ​២០០០​រក​ឃើញ​ថា​មនុស្ស​មិន​ត្រូវ​បាន​ឃំ​ុ​ខ្លួន​ដោយ​ការងា​របស់​ពួក​គេ​ទៀត​ទេ​។ ជាមួយនឹង​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​ពិភពលោក​ដើរទៅ​មុខ មនុស្ស​ចំនាយពេល​រៀន​ជំនាញ​ថ្មី​ៗ បង្រៀន​អ្នក​ដទៃ​និង​ដើរ​តាម​អ្វី​ដែល​ខ្លួន​ចាប់អារម្មណ៍​។ ជា​អ្វី​ដែល​ការ​ប្រឌិត​បែប​វិទ្យាសាស្ត្រ​មើលទៅ​ដូច​នា​ពេល​អនាគត​។

ចក្រភព​អង់គ្លេស​បាន​បោះ​ជំហាន​ទៅ​ក្នុង​ទិស​ដៅ​នេះ រដ្ឋាភិបាល​បាន​ពិចារណា លើ​ការងា រ ស្ម័គ្រចិត្ត​យ៉ាង​ហោច​ណាស់ ត្រូវ​បាន​ហៅ​ថា ស្វែងរក​ការងារ វា​ជួយ​មនុស្ស​ឲ្យ​សម​បាន នូវ​ធានា​រ៉ាប់រង​សង្គម​ទោះបីជា​ពួក​គេ​គ្មាន​ការងារ​។ ហេតុ​អ្វី​បានជា​មិន​ធ្វើ​ឲ្យ​ការងារ ដែល​យើង​ហៅ​ថា​ជា​ការងារ​ស្ម័គ្រចិត្ត​ទទួល​បាន​ប្រាក់ខែ​ទៅ?

សិល្បៈ​ជា​អ្វី​ដែល​ផ្តល់​ប្រយោជន៍​ដល់​សង្គម អ្នក​សេដ្ឋកិច្ច ហា​វ៉​ត ឡ​រេ​ន ខាត (Lawrence Katz) ជឿ​ថា​សេដ្ឋកិច្ច​ថ្មី​នឹង​មាននូវ​ប្រភេទ​សម្រាប់​អ្នក​ដែល​ស្វែងរក ន័យ​នៃ​ជិ​វិត តាម​រយៈ​ការ​បង្ហាញ​ខ្លួនឯង​។

អត្ថន័យ​នេះ​គឺ​នៅ​ត្រង់​ចំនុចកណ្តាល​នៃ​ក្តី​បារម្ភ​ពី​ការ​អត់​ការងារ​ធ្វើ​។ យូរ​មក​ហើយ​ដែល មនុស្ស​ជា​ច្រើន​ដាក់​ចំនុចកណ្តាល​គោលបំនង អត្តសញ្ញាណ​និង​អត្ថន័យ​ជិ​វិត​ជុំវិញ ការងារ​ហើយ​ការ​ដែល​គ្មាន​ការងារ​ជា​ក្តី​បារម្ភ​។ តែ​វា​មិន​តែងតែ​ដូច្នេះ​ទេ​។ ការ​ពិត​នៅ​ក្នុង​ប្រវត្តិ​របស់​មនុស្ស អត្តសញ្ញាណ​គឺ​ផ្អែក​លើ​គ្រួសារ សហគមន៍ សាសនា​និង​ជាតិ​សាសន៍ វា​ជា​អ្វី​ដែល​យើង​វិល​ត្រលប់​ទៅ​វិញ​នៅ​ក្នុង​សេដ្ឋកិច្ច​ថ្មី​។ (នៅមានភាគបន្ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ