ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​នៃ​បាបមិត្ត

4 ឆ្នាំ មុន

មិន​មាន​សភាវៈ​ឯណា​អាច​ពួក​កុសលធម៌​ឱ្យ​សាបសូន្យ​បាន​ឡើយ មាន​តែ​បាបមិត្ត​ទេ​ដែល​មាន​អំណាច​ញុំ​ា​ង​សេចក្តី​ល្អ​ឱ្យ​វិនាស​សាបសូន្យ គួរ​បុគ្គល​វៀរ​ឱ្យ​ឆ្ងាយ ។ សេចក្តី​នេះ​ដូច​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​មិនឃើញ​នូវ​សភាវៈ​ដទៃ សូ​ម្បី​តែ​សភាវៈ​១​ដែល​ញុំ​ា​ង​ពួក​អកុសល​ដែល​មិន​ទាន់​កើតឡើង ឱ្យ​កើតឡើង​បាន​ក្តី ពួក​កុសល​ដែល​កើតឡើង​ហើយ…

មិន​មាន​សភាវៈ​ឯណា​អាច​ពួក​កុសលធម៌​ឱ្យ​សាបសូន្យ​បាន​ឡើយ មាន​តែ​បាបមិត្ត​ទេ​ដែល​មាន​អំណាច​ញុំ​ា​ង​សេចក្តី​ល្អ​ឱ្យ​វិនាស​សាបសូន្យ គួរ​បុគ្គល​វៀរ​ឱ្យ​ឆ្ងាយ ។

សេចក្តី​នេះ​ដូច​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​មិនឃើញ​នូវ​សភាវៈ​ដទៃ សូ​ម្បី​តែ​សភាវៈ​១​ដែល​ញុំ​ា​ង​ពួក​អកុសល​ដែល​មិន​ទាន់​កើតឡើង ឱ្យ​កើតឡើង​បាន​ក្តី ពួក​កុសល​ដែល​កើតឡើង​ហើយ ឱ្យ​វិនាស​សាបសូន្យ​ទៅ​ក្តី​ដូច​ការ​មាន​បាបមិត្ត​នេះ​សោះឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​កាលបើ​បុគ្គល​មាន​បាបមិត្ត​ជា​គ្នា​ហើយ ពួក​អកុសលធម៌​ដែល​មិន​ទាន់​កើត​មាន ក៏​រមែង​កើតឡើង​ផង ពួក​កុសលធម៌​ដែល​កើតឡើង​ហើយ ក៏​រមែង​សាបសូន្យ​ទៅ​វិញ​ផង នេះ​ជា​ទោស​នៃ​ការ​សេព​គប់​បាបមិត្ត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ