ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ក្រសួងការពារជាតិ​ប្រកាស​ប្ដូរ​ឈ្មោះ ​និង​បង្ហាញ​រចនាសម្ព័ន្ធ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០២០ ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ ឬ​ក្លិប​ទ័ព បាន​សម្រេច​ប្ដូរ​ឈ្មោះ​បស់​ខ្លួន និង​បាន​ប្រកាស​ពី​ថ្នាក់ដឹកនាំ​ថ្មី ដើម្បី​ជំរុញ​ឱ្យ​ក្លិប​បាល់ទាត់​មួយ​នេះ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០២០ ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ ឬ​ក្លិប​ទ័ព បាន​សម្រេច​ប្ដូរ​ឈ្មោះ​បស់​ខ្លួន និង​បាន​ប្រកាស​ពី​ថ្នាក់ដឹកនាំ​ថ្មី ដើម្បី​ជំរុញ​ឱ្យ​ក្លិប​បាល់ទាត់​មួយ​នេះ កាន់តែ​ក្លាយជា​ក្រុម​អាជីព​លេចធ្លោ​ក្នុងស្រុក ។ ពិធី​នោះ ក៏​បាន​ប្រកាស​ថា ក្លិប​ទ័ព​នឹង​ទទួល​​បានការ​ជ្រោមជ្រែង​ពី​ប្រធាន​ថ្មី​រហូត​ដល់​១០​ឆ្នាំ ដោយ​ក្នុង​មួយ​ឆ្នាំ​ទទួល​បាន​យ៉ាងតិច​៣០​ម៉ឺន​ដុល្លារ លើ​សកម្មភាព​របស់​ខ្លួន​។

ឈ្មោះ​ថ្មី​ដែល​ក្លិប​បាល់ទាត់​នេះ​សម្រេច​យក​ជា​ផ្លូវការ គឺ​ក្លិប​សមាគម​កីឡាបាល់ទាត់​កង​យោធ​ពលខេមរភូមិន្ទ ខណៈ​ដែល​ការ​ប្ដូរ​ឈ្មោះ​នេះ មិន​ពាក់ព័ន្ធ​នឹង​ការ​រង្គោះរង្គើ​សមាជិក​ក្នុង​ក្រុម​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​នឹង​ពង្រឹង​រក្សា​កីឡាករ​ល្អ​ៗ​ឱ្យ​កាន់តែ​ខ្លាំង និង​បន្ថែម​ការ​ទិញ​កីឡាករ​បរទេស មក​ជួយ​លើកមុខ​មាត់់​ក្លិប​។

ហេតុផល​នៃ​ការ​ប្ដូរ​ឈ្មោះ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្របគ្នា​នឹង​អគ្គនាយក​វិទ្យុ និង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ គឺ​លោក ស៊ុ​ប៉ា​ឆៃ វិ​រះ​ពូ​ជុង គឺជា​អ្នក​ដេញថ្លៃ​ក្លិប​បាល់​ទាត់​នេះ​បាន​យក​មក​គ្រប់គ្រង​រហូត​ដល់​១០​ឆ្នាំ ទើប​វេទិកា​សន្និសីទ​នៅ​ក្នុង​ថ្ងៃ​នោះ ក្រៅពី​ប្រកាស​ប្ដូរ​ឈ្មោះ ក៏​មានការ​បង្ហាញ​ពី MOU រវាង​នាយក​ប៉ុស្តិ៍​លេខ​៥ និង​ក្រសួងការពារជាតិ ស្ដី​ពី​ការ​ប្រគល់​សិទ្ធិ​ឱ្យ​នាយក​ប៉ុស្តិ៍​លេខ​៥ ជា​អ្នក​មើល​ខុស​ត្រូវ​ក្នុង​រយៈពេល​១០​ឆ្នាំ ចាប់ពី​ដើមឆ្នាំ​២០២០ តទៅ​នោះ​ផង​។

លោក ស៊ុ​ប៉ា​ឆៃ វិ​រះ​ពូ​ជុង មហាសេដ្ឋី​មុខ​ជំនួញ​ដែល​ត្រូវ​គេ​ស្គាល់​ថា​គឺជា​នាយក​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ប្រកាស​ឱ្យ​ដឹង​ថា ដោយសារ​តែ​កត់សម្គាល់​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ គឺជា​ក្រុម​ខ្លាំង​មួយ​ពេល​បច្ចុប្បន្ន តែ​នៅ​ខ្វះ​អ្នក​ជ្រោមជ្រែង​នៅឡើយ ទើប​លោក​សម្រេចចិត្ត​ដាក់​ទុន​ចូលរួម​គ្រប់គ្រង ដើម្បី​ឱ្យ​ក្រុម​ទាំង មូល​ក្លាយជា​ក្រុម​ខ្លាំង​មួយ ។

ម្យ៉ាង​មក​ពី​ប៉ុស្តិ៍​លេខ​៥ និង​ក្រសួងការពារជាតិ ជា​ពិសេស​គឺ កង​យោធពលខេមរភូមិន្ទ មាន​ទំនាក់ទំនង​ស្និ​ទ្ធិ​នឹង​គ្នា​តាំងពី​យូរយារ​មក​ហើយ​ផង ទើប​ឈាន​ដល់​ការ​ជួយ​ក្លិប​បាល់ទាត់​មួយ​នេះ ដើម្បី​រួមចំណែក​ជួយ​ដល់​វិស័យ​កីឡា​ប្រចាំ​នៅ​ក្នុង​ក្រសួងការពារជាតិ​ទាំងមូល ។ លោក​មាន​គម្រោង​ស្វែងរក​ដៃគូ​ស្ពុ​ន​ស័​រ​ជា​ច្រើន​ផ្សេង​ទៀត ជួយ​ដល់​ក្លិប​បាល់ទាត់​មួយ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ក្លិប​ទាំងមូល​។

លោក ខូ​វ ឆាយ អគ្គលេខាធិការ​សមាគម​បាន​ថ្លែង​បញ្ជាក់​ថា លោក​រំពឹង​យ៉ាង​ខ្លាំង​ថា វត្តមាន​របស់​លោក​អគ្គនាយក​ប៉ុស្តិ៍​លេខ​៥ នឹង​ជួយ​ឱ្យ​ក្លិប​ទាំងមូល​ទទួល​បាន​ភាព​លេចធ្លោ ខណៈ​ដែល​រយៈពេល​ចុង​ក្រោយ ក្លិប​ក្រសួងការពារជាតិ ក៏​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង League កំពូល ។ ជា​មួយ​នឹង​ការ​បង្ហាញ​វត្តមាន​កីឡាករ​បរទេស​ចំនួន​៥​រូប ក្លិប​នេះ ក៏​ប្រកាស​អញ្ជើញ​គ្រូបង្វឹក​បរទេស​មក​ជួយ​ពង្រឹង​ក្រុម​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ