ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​​ម្នាក់​អាច​ប្រឈម​ការ​ពិន័យ​ ក្រោយ​​​​​​​​​​​ចាប់​ពងស្វាស​គូប្រជែង (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន

កីឡាករ​បាល់ឱប​អង់គ្លេស Joe Marler អាច​ប្រឈម​នឹង​ការ​ពិន័យ​មិន​ឱ្យ​ប្រកួត​រយៈពេល​១២​ស​ប្តា​ហ៍ បន្ទាប់​ពី​បាន​ចាប់​ពងស្វាស​គូប្រជែង​របស់​ខ្លួន​គឺ​កីឡាករ​វ៉ែ​ល Alun Wyn Jones ។ ហេតុការណ៍​នេះ​បាន​កើតឡើង​អំឡុង​ការ​ប្រកួត​រវាង…

កីឡាករ​បាល់ឱប​អង់គ្លេស Joe Marler អាច​ប្រឈម​នឹង​ការ​ពិន័យ​មិន​ឱ្យ​ប្រកួត​រយៈពេល​១២​ស​ប្តា​ហ៍ បន្ទាប់​ពី​បាន​ចាប់​ពងស្វាស​គូប្រជែង​របស់​ខ្លួន​គឺ​កីឡាករ​វ៉ែ​ល Alun Wyn Jones ។

ហេតុការណ៍​នេះ​បាន​កើតឡើង​អំឡុង​ការ​ប្រកួត​រវាង ក្រុម​ជម្រើសជាតិ​បាល់ឱប​អង់គ្លេស ដែល​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​បាល់ឱប​វ៉ែ​ល ដោយ​លទ្ធផល ៣៣​ទល់​នឹង​៣០ ក្នុង​ព្រឹត្តិការណ៍ Six Nations Championship 2020​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡាករ Alun Wyn Jones បាន​និយាយ​ថា «​ប្រសិនបើ​ខ្ញុំ​មាន​ប្រតិកម្ម​ពេល​នោះ ខ្ញុំ​ច្បាស់​ជា​ទទួល​បាន​កាត​ក្រហម​។ សង្ឃឹមថា​បាល់ឱប​ពិភពលោក​អាច​មើលឃើញ​។ ខ្សែ​វី​ដេ​អូ​ទាំងអស់​ត្រូវ​បាន​បង្ហាញ ហើយ​អ្នកគាំទ្រ​ជា​ច្រើន បានឃើញ​អ្វី​ដែល​បាន​កើតឡើង​»​។

យោង​តាម​ច្បាប់​បាល់ឱប​ពិភពលោក​មាត្រា​ទី​១០ បាន​ចែង​ថា កីឡាករ​ណា​ម្នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទ «​ចាប់​ពងស្វាស​, រមួល (​ក្តិច​) ឬ​ច្របាច់​» អាច​ប្រឈម​នឹង​ព្យួរ​ការ​ប្រកួត​រយៈពេល​១២​ស​ប្តា​ហ៍​យ៉ាងតិច​បំផុត ខណៈ​ដែល​ការ​ពិន័យ​អតិបរមា​គឺ​មាន​រយៈពេល​៤​ឆ្នាំ​ ៕ (ដកស្រង់​ចេញពី​៖ The Sun)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ