បើកវេទិកាដោះស្រាយដីធ្លី អ្នកស្រុកចូលរួមផ្ទុះកំហឹងនាំគ្នាចេញអស់ (វីដេអូ)
- កណ្តាល
ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅសាលាឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក…
ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅសាលាឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក…
ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅសាលាឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទជុំវិញស្រុក បានបើកវេទិការកដំណោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាង៤០០គ្រួសារជាមួយឈ្មួញ។
សេចក្តីរាយការណ៍បន្តថា ប៉ុន្តែវេទិកានេះ ត្រូវបានបរាជ័យក្រោមកំហឹងរបស់ប្រជាពលរដ្ឋនៅវេលាម៉ោងប្រហែលជាង១០ព្រឹកថ្ងៃដដែល ដែលពួកគាត់មិនទទួលយកប្រសាសន៍របស់លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានចោទពលរដ្ឋជាមេខ្យល់បំផុសបំផុលដីឈ្មួញគេមានច្បាប់ទម្លាប់ទិញ-លក់ត្រឹមត្រូវប្រយ័ត្នពាក់ព័ន្ធផ្លូវច្បាប់។
ការលើកឡើងរបស់លោក អ៊ូ ឈាង អភិបាលស្រុកចំណុចនេះហើយ ទើបធ្វើឱ្យពលរដ្ឋផ្ទុះកំហឹងខឹងសម្បារស្ទុះពីជើងម៉ាឈរតវ៉ាតឹងសរសៃ.កដាក់គ្នារវាងពលរដ្ឋជាមួយលោក អភិបាលស្រុកមានភាពរញ៉េរញ៉ៃពេញរោងវេទិកា។ បន្ទាប់មកពលរដ្ឋក៏នាំគ្នាងើបដើរចេញអស់ នៅសល់តែអាជ្ញាធរអង្គុយក្នុងរោងមើលមុខគ្នាឡេងឡង់ៗ។
ក្រោយពីដើរចេញពីរោងវេទិកាភ្លាម នៅថ្ងៃដដែលនោះពលរដ្ឋក៏បាននាំគ្នាចុះទៅដល់ទីតាំងដីទំនាស់ និងបានលើកឡើងប្រាប់អ្នកសារព័ត៌មានថា ដីបឹងសាធារណៈរបស់រដ្ឋនៅក្នុងឃុំបន្ទាយដែក ចំណុចបឹងត្រាវ វាលហ្សូល ប្រឡាយដីឥដ្ឋ ត្រចៀកក្របី ចំការយួន បង្គោលថ្ម បឹងកក់ អូរច្រឡឹង សំបុកសត្វ ចកតឹកកែ និងបឹងកណ្តាល រាប់ពាន់ហិកតានេះ គឺប្រជាពលរដ្ឋចំនួន៤៧២គ្រួសាររស់នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក បានបង្កបង្កើនផល ធ្វើស្រែ ដាំពោត ដាំសណ្តែត ដាំល្ង កាប់អុស និងរកនេសាទត្រី។ល។ តាំងពីដូនតាមកម្ល៉េះ។
រហូតនៅក្នុងឆ្នាំ២០០៥-២០០៦ លោកឡោក ហ៊ូរ បានដាក់កម្លាំងប្រើប្រាស់គ្រឿងជាច្រើនគ្រឿងមកឈួសឆាយលើកក្រវ៉ាត់ព័ទ្ធយកដីរបស់ពួកគាត់ទាំងអស់។ មិនតែប៉ុណ្ណោះថែមទាំងធ្វើរបងថ្មបិទជិតផ្លូវដាក់កម្លាំងយាមយ៉ាងតឹងរឹង សូម្បីតែពលរដ្ឋចូលទៅរកត្រី រកអុសដុត បេះត្រកួន ដកព្រលិតមិនបានផង។
ព័ត៌មានពិស្តារនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ