កីឡាករ LeBron បដិសេធមិនប្រកួត ប្រសិនបើលេងគ្មានអ្នកគាំទ្រចូលរួមទស្សនា
កីឡាករបាល់បោះ LeBron James បាននិយាយថា គេនឹងបដិសេធមិនប្រកួត ប្រសិនបើការប្រកួតរបស់ក្រុមគេ Los Angeles Lakers ត្រូវរៀបចំការប្រកួតដោយគ្មានអ្នកទស្សនា…
កីឡាករបាល់បោះ LeBron James បាននិយាយថា គេនឹងបដិសេធមិនប្រកួត ប្រសិនបើការប្រកួតរបស់ក្រុមគេ Los Angeles Lakers ត្រូវរៀបចំការប្រកួតដោយគ្មានអ្នកទស្សនា…
កីឡាករបាល់បោះ LeBron James បាននិយាយថា គេនឹងបដិសេធមិនប្រកួត ប្រសិនបើការប្រកួតរបស់ក្រុមគេ Los Angeles Lakers ត្រូវរៀបចំការប្រកួតដោយគ្មានអ្នកទស្សនា (Closed Doors) ដោយសារការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម បណ្តាលមកពីវីរុស Covid-19 ក្នុងសហរដ្ឋអាមេរិក។
កាលពីថ្ងៃសុក្រ NBA បានប្រកាសថា ក្រុមទាំងអស់ក្នុងក្របខ័ណ្ឌនេះ គួរតែចាប់ផ្តើមរៀបចំសម្រាប់ការប្រកួតដោយគ្មានអ្នកគាំទ្រចូលរួមទស្សនា ខណៈដែលគិតមកទល់ពេលនេះ ករណីឆ្លងនៅសហរដ្ឋអាមេរិកកើនជិត ៤៥០ករណី ស្របពេលដែលអ្នកបាត់បង់ជីវិតកើនឡើង១៩នាក់។
LeBron មិនសូវជាចាប់អារម្មណ៍ ទៅនឹងយោបល់ខាងលើនេះទេ ដោយបានប្រាប់អ្នកយកព័ត៌មានថា «ប្រកួតដោយគ្មានអ្នកគាំទ្រទេ គឺជាចម្លើយសាមញ្ញ។ ខ្ញុំមិនលេងទេ ប្រសិនបើយើងមិនមានអ្នកគាំទ្រចូលរួមទស្សនា លេងឱ្យនរណាមើល ។ ប្រសិនបើខ្ញុំបង្ហាញខ្លួននៅទីលានប្រកួត ហើយមិនមានអ្នកគាំទ្រនៅទីនោះ ខ្ញុំនឹងមិនលេងទេ»៕ (ប្រភពពី៖ Mirror)
ចែករំលែកព័តមាននេះ