ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​បាន​ប្រគល់​ប័ណ្ណ​សរសើរ​​មេត្រីភាព​បរិស្ថាន​ជូន​ដល់​ធនាគារ ជីប ម៉ុង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ ជីប ម៉ុង បាន​ទទួល​ប័ណ្ណសរសើរ​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ពី​ប្រ​សួង​បរិស្ថាន​ក្រោម​អធិបតីភាព​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​លោក…

រាជធានី​ភ្នំពេញ ៖ ធនាគារ ជីប ម៉ុង បាន​ទទួល​ប័ណ្ណសរសើរ​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ពី​ប្រ​សួង​បរិស្ថាន​ក្រោម​អធិបតីភាព​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​លោក ជួប ប៉ា​រី​ស៍ អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព កាលពី​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២០​។

ធនាគារ ជីប ម៉ុង គឺជា​ធនាគារពាណិជ្ជ​ទី​មួយ ដែល​បាន​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ល្អ​ប្រសើរ តាម​រ​យៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រដាស ការ​បង្កើត​ប្រព័ន្ធ​ឌី​ជី​ថ​ល​សម្រួល​ប្រតិបត្តិការ​សេវា​កម្ម​ធនាគារ​ជូន​អតិថិជន ការ​រៀបចំ​ការិយាល័យ​ប្រកបដោយ​ផាសុកភាព និង​មាន​អនាម័យ​ខ្ពស់​សម្រាប់​បុគ្គលិក ព្រមទាំង​ការ​ចូលរួម​អនុវត្ត​គោលការណ៍​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​។

លោក​ឧកញ៉ា លាង ម៉េ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ ជីប ម៉ុង បាន​មាន​ប្រសាសន៍​ថា ការ​ទទួល​បាន​ប័ណ្ណសរសើរ​មេត្រីភាព​បរិស្ថាន​នេះ​ពិតជា​ធ្វើ​ឲ្យ​លោក និង​សហការី ធនាគារ ជីប ម៉ុង ទាំងអស់​មាន​សេចក្តី​រំភើប និង​សប្បាយ​រីករាយ ដែល​ធនាគារ​នេះ​ទទួល​បានការ​កោតសរសើរ​ពី​ក្រសួងបរិស្ថាន ហើយ​សមិទ្ធផល​មួយ​នេះ​បាន​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​សហ​ការី​ទាំងអស់​គ្នា​។

លោក​ឧកញ៉ា បាន​បន្ត​ទៀត​ថា ធនាគារ ជីប ម៉ុង បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ​បែប​ឌី​ជី​ថ​ល តាម​ឧស្សាហកម្ម ៤.០ ដែល​ធ្វើការ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច សន្សំ​សម្ចៃ​ការ​ប្រើប្រាស់​ក្រដាស ដែល​ចូលរួម​ការពារ​បរិស្ថាន កាត់​បន្ថយ​ការ​កាប់​ព្រៃឈើ និង​កាត់​បន្ថយ​ការ​រំភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO2) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ