ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឃាត់ខ្លួន​បុរសម្នាក់​តាម​ដីកាតុលាការ ក្រោយបក្ខពួកឆ្លើយសារភាព​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​គាស់​ផ្ទះ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​សហការ​ជាមួយ​កម្លាំង អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន តាម​អំណាច​ដីការបស់​សាលាដំបូង​ខេត្តកណ្តាល​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោ​១១​ព្រឹក​ថ្ងៃ​ទី​៧ ខែមីនា ​ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​សាមគ្គី…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​គាស់​ផ្ទះ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​សហការ​ជាមួយ​កម្លាំង អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន តាម​អំណាច​ដីការបស់​សាលាដំបូង​ខេត្តកណ្តាល​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោ​១១​ព្រឹក​ថ្ងៃ​ទី​៧ ខែមីនា ​ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​​ទូច អុីណា​ន មេបញ្ជាការ​រង​ខេត្តកណ្តាល ។

តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ​បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ទត ថា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​កើតហេតុ​ខាងលើ​ និងមានស្រុក​កំណើត​ភូមិ​ចុង​កោះ​ ឃុំ​កោះ​ចិន ស្រុក​ពញាឮ​ ខេត្តកណ្តាល ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​អោយ​ចូលខ្លួន​លេខ​០០៧ ដក​ប​ច​ខ ចុះ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០ របស់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល ពី​បទ​លួច មាន​ស្ថាន​ទំងន់ទោស (​គាស់​ផ្ទះ​លួច​ទូរ​សព្ទ័​ដៃ​និង​ទ្រព្យ​) ប្រព្រឹត្ត​នៅ​ឆ្នាំ​២០១៩​និង​ដើមឆ្នាំ​២០២០ ចំណុច​ភូមិសាស្ត្រ​ខេត្តកណ្តាល ។

តាម​សមត្ថកិច្ច​អោយ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កងរាជអាវុធហត្ថ​ស្រុក​គៀនស្វាយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​ជាមួយ​បក្ខពួក​នៅ​ស្រុក​​កៀន​ស្វាយ ហើយ​សួរនាំ ទើប​ឈាន​ទៅ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ទត ថា តែ​ម្តង​។ ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ធ្លាប់​លួច ឆក់ ប្លន់ និង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​កាលពី​ឆ្នាំ​២០១៩​រហូត​ដល់​បច្ចុប្បន្ន ។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​ថា នៅ​ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ស្ត្រី​៣​នាក់​ទៅ​ធ្វើការ​សាកសួរ​ផង​ដែរ ក្នុង​នោះ​មាន​ស្ត្រី​ជា​ប្រពន្ធដើម​និង​ប្រពន្ធចុង​របស់​ជនសង្ស័យ ព្រមទាំង​ដកហូត​ម៉ូតូ​២​គ្រឿង រថយន្ត​ព្រូស​ពណ៌​ស​មួយ​គ្រឿង និង​សម្លៀក​បំពាក់​ធ្វើ​សកម្មភាព​មួយ​ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ