ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលំ​សណ្ឋាគារ​នៅ​ចិន ស្លា.ប់​៤​នាក់ ក្មេង​អាយុ​២​ឆ្នាំ​ម្នាក់ នៅ​មានជីវិត​ក្រោម​គំនរ​អគារ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៨ ខែមីនា នេះ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត​ស្វែងរក​ជន​រង​គ្រោះ​ក្រោម​គំនរ​បាក់បែក នៃ​អគារ​សណ្ឋាគារ​មួយ ដែល​បាន​បាក់​រលំ កាលពី​យប់​ម្សិលមិញ ក្នុង​ទីក្រុង…

ប្រទេស​ចិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៨ ខែមីនា នេះ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត​ស្វែងរក​ជន​រង​គ្រោះ​ក្រោម​គំនរ​បាក់បែក នៃ​អគារ​សណ្ឋាគារ​មួយ ដែល​បាន​បាក់​រលំ កាលពី​យប់​ម្សិលមិញ ក្នុង​ទីក្រុង Quanzhou នៅ​ខេត្ត Fujian ភាគ​ខាងកើត​ប្រទេស​ចិន នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន ស៊ិ​ន​ហួរ របស់​ចិន ។

អាជ្ញាធរ​ក្នុង​តំបន់ បាន​និយាយ​ថា មនុស្ស​៤​នាក់ ត្រូវ​បាន​គេ​អះអាង​ថា បាន​ស្លាប់​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃអាទិត្យ​នេះ (​ម៉ោង​ក្នុង​ប្រទេស​ចិន​) ។

សណ្ឋាគារ Xinjia បាន​បាក់រ​លំនៅ​ម៉ោង​ប្រហែល​៧ និង​១៥​នាទី យប់​ថ្ងៃ​សៅរ៍ ទី​៧ មីនា ។ ភ្លាម​ៗ មនុស្ស​ប្រមាណ ៧១​នាក់ បាន​ជាប់​ក្រោម​គំនរ នៃ​អគារ ។ ក្រោយ​ឧប្បត្តិ​ហេតុនេះ​កើតឡើង ម្ចាស់​អគារ​ត្រូវ​បាន​ដាក់​ក្រោម​កា​រសើប​អង្កេត​របស់​ប៉ូ​លី​ស ។

នា​ព្រឹក​ថ្ងៃ​ទី​៨ មីនា​នេះ ក្រុម​ជួយ​សង្គ្រោះ​ចិន បាន​និយាយ​ថា មនុស្ស​ចំនួន​១៦​នាក់​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​គំនរ​អគារ ក្នុង​ចំណោម​ជន​រង​គ្រោះ មាន​ក្មេង​ប្រុស​អាយុ​ប្រហែល ២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​ទាញ​ចេញពី​គំនរ​បាក់បែក នា​ព្រឹក​ព្រលឹម ។ ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​នេះ ក៏​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផង​ដែរ ។ ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​ទៀត ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ នៅ​ម៉ោង​ប្រហែល​១១​និង ២៤​នាទី ព្រឹក​ថ្ងៃ​ដដែល​នេះ ។

បច្ចុប្បន្ន ក្រុមការងារ​ជួយ​សង្គ្រោះ​កំពុង​បន្ត​ស្វែងរក និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​នៅ​កន្លែង​កើ​ក​ហេតុ ។

សូមរម្លឹកថា បាក់រលំ​អគារ​កម្ពស់​៥​ជាន់ អាជ្ញាធរចិនប្រើសម្រាប់​អ្នកឆ្លងវីរុស​ COVID-19

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ