ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​នេះ​មិនមែន​គ្រាន់តែ​រស់នៅ​ដើម្បី​លាភ​យស

4 ឆ្នាំ មុន

ជីវិត​នេះ​ត្រូវ​ប្រឈម​នឹង​រឿងរ៉ាវ​ច្រើន​ណាស់ ជា​ទុក្ខ​ក្រៃ​លែង​រាល់​ៗ​ថ្ងៃ សម្រាប់​អ្នក​ដែល​មាន​បញ្ញា​និង​ប្រកប​ខ្លួន​ទុក​ក្នុង​ព្រះធម៌ ព្រះ​វិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ​រមែង​ធ្វើ​កំណើត​មនុស្ស​នេះ​ឱ្យ​ជា​កំណើត​ចុង​ក្រោយ ព្រោះ​ខ្លាច​សេចក្តី​ទុក្ខ​នេះឯង ។ តាម​ពិត​ទៅ​ជីវិត​នេះ​មិនមែន​ត្រូវ​រស់​ដើម្បី​បាន​ត្រឹមតែ​លាភ​យសស័ក្តិ ទ្រព្យសម្បត្តិ​ក្នុង​លោក​តែ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​រក​ផ្លូវ​ដើរ​ចេញ​ឱ្យ​បាន​លឿន ព្រោះ​ការ​រស់​ក្នុង​លោក​នេះ​នឹង​ត្រូវ​តែ​ស្លាប់​ទៅ​វិញ​ជា​រឿង​ធម្មតា…

ជីវិត​នេះ​ត្រូវ​ប្រឈម​នឹង​រឿងរ៉ាវ​ច្រើន​ណាស់ ជា​ទុក្ខ​ក្រៃ​លែង​រាល់​ៗ​ថ្ងៃ សម្រាប់​អ្នក​ដែល​មាន​បញ្ញា​និង​ប្រកប​ខ្លួន​ទុក​ក្នុង​ព្រះធម៌ ព្រះ​វិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ​រមែង​ធ្វើ​កំណើត​មនុស្ស​នេះ​ឱ្យ​ជា​កំណើត​ចុង​ក្រោយ ព្រោះ​ខ្លាច​សេចក្តី​ទុក្ខ​នេះឯង ។

តាម​ពិត​ទៅ​ជីវិត​នេះ​មិនមែន​ត្រូវ​រស់​ដើម្បី​បាន​ត្រឹមតែ​លាភ​យសស័ក្តិ ទ្រព្យសម្បត្តិ​ក្នុង​លោក​តែ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​រក​ផ្លូវ​ដើរ​ចេញ​ឱ្យ​បាន​លឿន ព្រោះ​ការ​រស់​ក្នុង​លោក​នេះ​នឹង​ត្រូវ​តែ​ស្លាប់​ទៅ​វិញ​ជា​រឿង​ធម្មតា ។ មាន​តែ​ព្រះ​និព្វាន​ទេ​ទើប​គួរ​ជាទី​ត្រេកអរ ព្រោះ​លែង​ចាស់ ឈឺ ស្លាប់​ទៀត​ហើយ ។

ហេតុនេះ​បាន​កើតមក​ជា​មនុស្ស ហើយ​កើត​ទាន់​ព្រះ​សាសនា កុំ​នៅ​ល្ងង់​លង់​នឹង​កិលេស​តណ្ហា​នាំ​ទុ​ក្ខា​ក្រៃពេក​នោះ គួរ​ប្រញាប់​ភ្ញាក់​ឡើង​មក មក​ព្រះ​និព្វាន​ទើបបាន​សុខ​ពិតប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ