ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​ថ្មី​មួយទៀត​ចូល​ទីផ្សារ​កម្ពុជា និង​ប្រកាស​ស្វែងរក​ដៃគូ​ចែកចាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​ថ្មី មាន​ប្រភព​ពី​ប្រទេស​ថៃ U BEER បាន​ប្រកាស​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ និង​បាន​រៀបចំ​ពិធី​សម្ពោធ​នាំ​ចូល​ដ៏​កក្រើក​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ មីនា ២០២០…

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​ថ្មី មាន​ប្រភព​ពី​ប្រទេស​ថៃ U BEER បាន​ប្រកាស​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ និង​បាន​រៀបចំ​ពិធី​សម្ពោធ​នាំ​ចូល​ដ៏​កក្រើក​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ មីនា ២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​មានការ​ប្រគំ​តន្ត្រី ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

កញ្ញា ឈី ម៉ា​ទី​នី ប្រតិបត្តិ​ផ្នែក​លក់​នៃ​ក្រុមហ៊ុន IQPS TRADING បានឱ្យ​ដឹង​ថា U BEER ជា​ផលិតផល​ថ្មី​របស់​ប្រទេស​ថៃ និង​ជា​ប្រភេទ​ស្រា​បៀរ​ស័ក្តិសម​បំផុត​សម្រាប់​យុវវ័យ​សម័យ​ថ្មី ។ ការ​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុ​ជានា​ពេល​នេះ គឺ​ដោយសារ​តែ​បាន​មើលឃើញ​ថា ទីផ្សារ​ស្រា​បៀរ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​ស្រា​បៀរ​ណា​ដែល​អាច​ប្រកួតប្រជែង​បាន​ដូច​ស្រា​បៀរ U នោះ​ទេ ព្រោះថា​ស្រា​បៀរ​នេះ មាន​កម្រិត​ជាតិ​អាល់កុល​តែ 4.5% ប៉ុណ្ណោះ ដែល​មិន​ធ្វើ​ឱ្យ​អ្នក​ទទួលទាន​ឈឺក្បាល​នោះ​ទេ ។

កញ្ញា​បន្ត​ថា ក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ​នាំ​ចូល​ស្រា​បៀរ​ថ្មី​នេះ​ដែរ ក្រុមហ៊ុន​នាំ​ចូល​សូម​ប្រកាស​ស្វែងរក​ដៃគូ​ចែកចាយ​ស្រា​បៀរ​នេះ​ផង​ដែរ ដើម្បី​ចែកចាយ​ទៅ​កាន់​អតិថិជន​ទូ​ទាំង​ប្រទេស ។

លោក អឿ​ន ឈុ​ន​លី ប្រតិបត្តិ​ផ្នែក​ទីផ្សារ​នៃ​ស្រា​បៀរ U បានឱ្យ​ដឹង​ថា ស្រា​បៀរ​នេះ ពិតជា​មាន​ភាព​ទាក់ទាញ​សម្រាប់​យុវវ័យ​សម័យ​ថ្មី​មែន ព្រោះ​ទាំង​រូបរាង​សំបក​ដប​សុទ្ធតែ​បង្ហាញ​ពី​ភាព​ទាក់​ទាញ​ដល់​យុវវ័យ​នៅ​ក្នុង​ពិធីជប់លៀង និង​ពិធី​សំខាន់​នានា​ផង​ដែរ ។ លោក​រំពឹង​ថា ស្រា​បៀរ​ថ្មី​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​សម័យ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយនឹង​ពង្រីក​ការ​ចែកចាយ​របស់​ខ្លួន​បន្តបន្ទាប់​ទៀត​ឱ្យ​បាន​ទូ​ទាំង​ប្រទេស​នៅ​ពេល​ឆាប់​ៗ​នេះ ។ នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​នាំ​ចូល​នេះ​ដែរ ក្រុមហ៊ុន​ក៏​នឹង​ផ្ដល់​ជូន​នូវ​កាដូ​លើកទឹកចិត្ត​មួយ​ចំនួន​ផង​ដែរ រាល់​ការ​ជាវ​ស្រា​បៀរ​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​។

លោក អឿ​ន ឈុ​ន​លី បន្ត​ថា U BEER ជា​ផលិតផល​ស្រា​បៀរ​លំដាប់​ខ្ពស់​ពី​ប្រទេស​ថៃ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​គ្រឿងផ្សំ​ពី​ស្រូវ​សាលី និង​ផ្កា​ហប់​ល្អ​បំផុត​ពី​អឺរ៉ុប ហើយ​មាន​រសជាតិ​ស្រាល​ស្រទន់ ដោយ​ផ្អែក​លើ​បច្ចេកទេស​ផលិត​ស្រា​បៀរ​ចុង​ក្រោយបង្អស់​។ ចំពោះ​អាថ៌​កំបាំង​ស្ថិត​ត្រង់​ថា ស្រា​បៀរ U ផលិត​ដោយ​ប្រើ​មេស្រា​ដែល​ពិសេស​បំផុត​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​អ្នកជំនាញ​ផ្នែក​ផលិត​ស្រា​បៀរ​ដែល​មានបទពិសោធន៍​ខ្ពស់ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។ ជាមួយ​ក្លិនក្រអូប​ពី​ក្រូចឆ្មារ​ស្រស់ និង​ទឹក​ពណ៌​លឿងខ្ចី ធ្វើ​ឱ្យ​ស្រា​បៀរ U កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​បំផុត​សម្រាប់​យុវវ័យ និង​បង្កើត​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ​កាន់តែ​ច្រើន​ជាមួយ​រសជាតិ​ដ៏​ស្រទន់ និង​ងាយស្រួល​ទទួលទាន​មិន​ចេះ​ជិនណាយ​សម្រាប់​គ្រប់​កម្មវិធី​ជួបជុំ​។

សូមកុំ​ខកខាន​សាកល្បង​រសជាតិ​ស្រា​បៀរ​ថ្មី របស់ U BEER ទាំងអស់​គ្នា​ដែល​ឥឡូវនេះ​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ ជា​ពិសេស​នៅ​តាម​ផ្សារ​ទំនើប​នានា ឬ​មួយ​លោក​អ្នក​អាច​ចូលរួម​ពិធីជប់លៀង U BEER BUS PARTY នៅ​កោះ​ពេជ្រ​នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ ២០២០ និង​នៅ​សួន​ប្រាជ្ញា​បារមី​ជ្រោយចង្វារ ថ្ងៃ​ទី ២០ ខែមីនា ឆ្នាំ ២០២០ ចាប់ពី​ម៉ោង​6​ល្ងាច ដល់​ម៉ោង 11​យប់ ដូច្នេះ​សូម​ចូលរួម​កម្សាន្ដ​សប្បាយ​ទាំងអស់​គ្នា និង​ទទួលយក​រង្វាន់​ជា​ច្រើន​ពី U BEER BUS PARTY ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ