ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ថា បុរស​​ផ្ទុក COVID-19 ពុំ​បាន​រត់​ចេញពី​ពេទ្យ​​នោះ​ទេ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ការ​ផ្សព្វផ្សាយ​ខុស​ពី​ការ​ពិត​របស់​ម្ចាស់ Facebook ឈ្មោះ Chhun Vean Cnrp…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ការ​ផ្សព្វផ្សាយ​ខុស​ពី​ការ​ពិត​របស់​ម្ចាស់ Facebook ឈ្មោះ Chhun Vean Cnrp ដែល​បាន​ផ្សព្វផ្សាយ​ថា បុរស​វ័យ​៣៨​ឆ្នាំ​នៅ​ខេត្តសៀមរាប ដែល​រក​ឃើញ​ថា មាន​ផ្ទុកមេរោគ COVID-19 បាន​រត់​ចេញពី​កន្លែង​ព្យាបាល​ហើយ ។

មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​បញ្ជាក់​ថា «​បុរស​ដែល​មាន​ផ្ទុកមេរោគ COVID-19 បាន​និង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​បន្ទប់​ដាច់​ដោយឡែក នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​មាន​សុខភាព​ល្អ​ធម្មតា មិន​បានរ​ត់ទៅ​ណា​ទេ​។ មាន​តែ​អ្នក​រត់​ចូល​មក​រក​ពេទ្យ គ្មាន​អ្នក​ណា​ដែល​រត់​ចេញពី​ពេទ្យ​នោះ​ទេ​»។

សូម​រម្លឹក​ថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉​ម ប៊ុ​ន​ហេង បាន​ប្រកាស​នៅ​សន្និសីទកាសែត កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ ខែមីនា​នោះ​ថា បុរស​ខ្មែរ​ដំបូង​គេ​ម្នាក់​ក្នុង​ចំណោម​នាក់ ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន ដែល​មាន​វីរុស​កូ​រ៉ូ​ណា ហើយ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស កូ​វី​ដ​-១៩ ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ