ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែង​ៗ រថយន្ត​៥​គ្រឿង​បុក​រះ​បន្តកន្ទុយ​គ្នា នៅ​ចំណោត​លោកយាយ​ម៉ៅ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​បុក​រះ​បន្តកន្ទុយ​គ្នា កាលពី​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​បុក​រះ​បន្តកន្ទុយ​គ្នា កាលពី​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ នៅ​លើ​វិ​ថី​ផែ ចំណុច​ចំណោត​លោកយាយ​ម៉ៅ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​កុងតឺន័រ ម៉ាក Fuso ពណ៌​ខៀវ​-​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-3192 បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​ម៉ាក Toyota inova ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2BD-1389 បាន​បើក​បះ​ជាមួយ​រថយន្ត Hyundai starex ពណ៌​ទឹកប្រាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​2A- 8562 បណ្ដាល​ឱ្យ​រថយន្ត Hyundai ទៅ​បុក​ជាមួយ​រថយន្ត​ស្ទូច​ម៉ាក Fuso ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 3A-7909 ដែល​កំពុង​ធ្វើ​ផ្លូវ ដោយ​មាន​ដាក់​ស្លាក​សញ្ញា​ត្រឹមត្រូវ​។
ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​រថយន្ត​កុង​ទី​ន័​រ ម៉ាក Fuso ពណ៌​ខៀវ​-​បៃតង ដែល​បើក​ស្រប​ទិស​ដៅ​គ្នា​ក្នុង​ល្បឿន​លឿន​ខាងលើ​នោះ ក៏​មក​បុក​ក្បាល​រថយន្ត​ស្ទូច បណ្តាល​ឱ្យ​ក្រឡាប់​បោះពួយ​ទៅ​បុក​នឹង​ទ្រូងផ្លូវ ធ្វើ​ឱ្យ​ដាច់​កន្ទុយ​កុង​ទី​ន័​រ​ក្រឡាប់​ប៉ះ​ឡាន​ម៉ាក Tico ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កណ្ដាល 2A-0664 មួយ​គ្រឿង​ផ្សេង​ទៀត បណ្ដាល​ឱ្យ​ខូចខាត​យ៉ាងដំណំ​។

បើ​តាម​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ លោក​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា រថយន្ត​មួយ​ណា​ជា​អ្នក​បង្ក​នៅឡើយ​ទេ មាន​តែ​រង់ចាំ​ការ​ប្រមូល​ព័ត៌មាន​ឲ្យ​ច្បាស់លាស់​សិន​។ ហើយ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ មិន​មាន​មនុស្ស​ណា​ម្នាក់​បាត់បង់​ជីវិត​នោះ​ទេ គឺ​មាន​តែ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ម្នាក់​ឈ្មោះ ស៊ី ធឿ​ន ភេទ​ប្រុស អាយុ​27​ឆ្នាំ បាន​រង​របួស​ជើង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ​។

លោក​បាន​បន្ថែម​ទៀត​ថា ក្នុង​នាម​លោក​ជា​សមត្ថកិច្ច​ចរាចរណ៍ សូម​សំណូមពរ​ដល់​អ្នកបើកបរ​រថយន្ត​ទាំងអស់ សូម​មេត្តា​គោរព​ច្បាប់​ចរាចរណ៍​កុំ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ត្រូវ​បើកបរ​ក្នុង​ល្បឿន​កំណត់ កុំ​សេព​គ្រឿងញៀន បើកបរ​ចេះ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បើកបរ​ត្រូវ​ចេះ​មើល​ពី​ស្ថានភាព​ផ្លូវ បើ​រថយន្ត​ដឹក​ធ្ងន់​ផ្លូវ​ចំណោត ត្រូវ​ដាក់​លេខ​ទប់​និង​បើក​ល្បឿន​យឺត​ៗ ដើម្បី​រក្សា​នូវ​សុវត្ថិភាព​លើ​ដងផ្លូវ​។

បច្ចុប្បន្ន​បន្ទាប់​ពី​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក លោក​បាន​ធ្វើការ​វាស់វែង​រួចរាល់​ហើយ គាត់​ធ្វើការ​ស្ទួ​ច​រថយន្ត​ទាំង​៥​គ្រឿង​ខាងលើ​នេះ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​បន្ត​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ