ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​ណា​ល់​ទី​ចុង​ម៉ោង ​ពី Messi ជួយ Barca ឡើងឈរ​កំពូល​តារាង​ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន

ប៉េ​ណា​ល់​ទី​១​គ្រាប់​ចុង​ម៉ោង​ដោយ​កីឡាករ Lionel Messi បាន​ជួយ​ឱ្យ​ក្រុម FC Barcelona យក​បាន​៣​ពិន្ទុ​ពី​ក្រុម Real Sociedad ក្នុង​កីឡដ្ឋាន…

ប៉េ​ណា​ល់​ទី​១​គ្រាប់​ចុង​ម៉ោង​ដោយ​កីឡាករ Lionel Messi បាន​ជួយ​ឱ្យ​ក្រុម FC Barcelona យក​បាន​៣​ពិន្ទុ​ពី​ក្រុម Real Sociedad ក្នុង​កីឡដ្ឋាន Camp Nou របស់​ខ្លួន​។

Barca បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង ដោយ​ដាច់​២​ពិន្ទុ​ពី​ក្រុម Real Madrid ប៉ុន្តែ​ក្រុម​របស់​លោក Zinedine Zidane អាច​ដណ្តើម​បាន​ចំណាត់ថ្នាក់​កំពូល​នេះ​វិញ ប្រសិនបើ​ពួក​គេ​អាច​យកឈ្នះ​លើ​ក្រុម Real Betis ក្នុង​រាត្រី​នេះ​។

ងាក​មក​កាន់ការ​ប្រកួត ១​គ្រាប់​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ Barca កើតឡើង​បន្ទាប់​ពី​បាល់​ប៉ះ​ដៃ​របស់​កីឡាករ Robin le Normand របស់​ក្រុម Real Sociedad ហើយ​សម្រេច​បាន​ដោយ​ខ្សែ​ប្រ​យុ​ទ្ធ​ឆ្នើម Lionel Messi ក្នុង​នាទី​៨១ ដែល​១​គ្រាប់​នេះ​ជា​គ្រាប់​ទី​១៩​របស់​ខ្លួន​នៅ La Liga រដូវ​កាល​នេះ និង​កំពុង​ឈរ​តំណែង Top Scorers បណ្តោះអាសន្ន​ផង​ដែរ​ ៕​ (ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ