ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​៥​យ៉ាង​នាំ​ឱ្យ​កើត​បុណ្យ​អាសា​ឡ្ហៈ

4 ឆ្នាំ មុន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា អាសា​ឡ្ហ​បូជា ជា​ទិវា​ដ៏​សំខាន់​បំផុត​លើស​បណ្តា​ថ្ងៃ​បូជា​នានា ។ ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​១៥​កើត ខែអាសាឍ ។ ហេតុ​៥​យ៉ាង​ដែល​នាំ​ឲ្យ​មាន​ទិវា​នេះ​រួម​មាន​ ១-​ព្រះ​ពោធិសត្វ​ទ្រង់​ចុះ​ចាប់បដិសន្ធិ ឬ​ចាប់កំណើត…

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា អាសា​ឡ្ហ​បូជា ជា​ទិវា​ដ៏​សំខាន់​បំផុត​លើស​បណ្តា​ថ្ងៃ​បូជា​នានា ។ ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​១៥​កើត ខែអាសាឍ ។

ហេតុ​៥​យ៉ាង​ដែល​នាំ​ឲ្យ​មាន​ទិវា​នេះ​រួម​មាន​ ១-​ព្រះ​ពោធិសត្វ​ទ្រង់​ចុះ​ចាប់បដិសន្ធិ ឬ​ចាប់កំណើត ២-​ព្រះ​សិទ្ធត្ថ​គោតម ទ្រង់​ចេញ​សាង​ព្រះ​ផ្នួស ៣-​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ចេញ​សម្តែង​ព្រះធម៌​ដំបូង ហៅ​ថា បឋម​ទេសនា គឺ​ទ្រង់​សម្តែង​ធម្ម​ចក្រ​ប្រោស​ជដិល​ទាំង​ប្រាំ​រូប បន្ទាប់​ពី​ការ​ត្រាស់​ដឹង​ឬថា​ជា​ថ្ងៃកំណើត​ព្រះធម៌ ដែល​ព្រះពុទ្ធ​ទ្រង់​ប្រកាស​សម្តែង​ដំបូង​បំផុត ៤-​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ស្ថាបនា​ព្រះសង្ឃ និង​៥- ព្រះ​ដ៏​មាន​​ព្រះ​ភាគ ទ្រង់​សម្តែងឫទ្ធិ ។

ហេតុ​ទាំង​ប្រាំ​ខាងលើ​នេះ សុទ្ធតែ​កើតឡើង​ក្នុង​ថ្ងៃ ១៥ កើត ខែអាសាឍ ។ ដូចនេះ ពុទ្ធបរិស័ទ​គប្បី​បំពេញ​បុណ្យ​កុសល​តាម​សមគួរ​ដល់​ធម៌​មាន ការ​ឲ្យ​ទាន ការ​រក្សាសីល និង​ការ​ចម្រើន​ភាវនា ដើម្បី​បង្កើន​បុណ្យ​កុសល​ឲ្យ​កាន់តែ​ច្រើន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ