ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន AIC អំពាវនាវ​ឱ្យ​​ផ្អាកការ​ប្រកួត​បាល់ទាត់​​ទាំងអស់​នៅ​អុី​តា​លី​

4 ឆ្នាំ មុន

តាម​របាយការណ៍​ជា​ច្រើន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អុី​តា​លី ដែល​កំពុង​ជាប់​គាំង​ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 បាន​ធ្វើ​ឱ្យ​មន្ត្រីជាន់ខ្ពស់ AIC បាន​អំពាវនាវ​ឱ្យ​មានការ​ផ្អាក ការ​ប្រកួត​បាល់ទាត់​ទាំងអស់​រដូវ​កាល​នេះ​។ លោក Damiano Tommasi…

តាម​របាយការណ៍​ជា​ច្រើន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អុី​តា​លី ដែល​កំពុង​ជាប់​គាំង​ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 បាន​ធ្វើ​ឱ្យ​មន្ត្រីជាន់ខ្ពស់ AIC បាន​អំពាវនាវ​ឱ្យ​មានការ​ផ្អាក ការ​ប្រកួត​បាល់ទាត់​ទាំងអស់​រដូវ​កាល​នេះ​។

លោក Damiano Tommasi ប្រធាន​សមាគម​កីឡាបាល់ទាត់​អុី​តា​លី (Italian Footballers’ Association) ហៅ​កាត់ AIC ចង់​ឲ្យ​ការ​ប្រកួត​កីឡាបាល់ទាត់​ទាំងអស់​នៅ​ក្នុង​ប្រទេស​អុី​តា​លី ត្រូវ​ផ្អាក​ទាំងអស់​ជាង​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​ទស្សនា (Closed Doors) បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា តំបន់​ជា​ច្រើន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អុី​តា​លី​នឹង​ត្រូវ​បាន​បិទ​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ច្រើន ក្នុង​ប្រទេស​អុី​តា​លី​បាន​អះអាង​ថា តំបន់ Lombardy ដែល​រួម​បញ្ចូល​ទាំង​ទីក្រុង Milan និង Bergamo និង​ខេត្ត​ជិតខាង​ចំនួន​១១​ផ្សេង​ទៀត នឹង​ត្រូវ​បាន​បិទ​ការ​ចេញចូល ដែល​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​នេះ​។ ​ក្នុង​កាលៈទេសៈ​បែប​នេះ គ្មាន​នរណា​ម្នាក់​អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ ឬ​ចូល​តំបន់​ទាំងនោះ​ទេ លើកលែងតែ​មានការ​ចំ​បាច់​ខ្លាំង​មិន​អាច​ជៀស​ផុត​បាន​។

ប្រទេស​អុី​តា​លី​មាន​ករណី​ឆ្លង​វីរុស Covid-19 បាន​កើនឡើង​ជិត ៦.០០០​ករណី​ដែល​បាន​​​​បណ្តាល​ឱ្យបាត់បង់ជីវិត​​មនុស្ស​ចំនួន​២៣៣​នាក់​នៅ​ក្នុង​ប្រទេស​។ ការ​រីក​រាលដាល​នៃ​វីរុស​នេះ បាន​នាំ​ឱ្យ​ការ​ប្រកួត​កីឡាបាល់ទាត់​ទាំងអស់ ត្រូវធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​ទស្សនា (Closed Doors) រហូត​ដល់​ថ្ងៃ​ទី​៣ មេ​សា​ ៕ (ប្រភព​៖ Goal.com​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ