ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ក្នុង​ពេល​តម្រូវការ​លំនៅ​ឋាន​កាន់តែ​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរី​ «ច័ន្ទ​ខាស់​សល» ​បាន​រៀបចំ​ពិធីសែនក្រុងពាលីបញ្ចុះ​បឋមសិលាសាងសង់​ជា​ផ្លូវការ និង​សម្ពោធ​ការិយាល័យ​ថ្មីនៅ​ផ្លូវ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥…

រាជធានី​ភ្នំពេញ ៖ បុរី​ «ច័ន្ទ​ខាស់​សល» ​បាន​រៀបចំ​ពិធីសែនក្រុងពាលីបញ្ចុះ​បឋមសិលាសាងសង់​ជា​ផ្លូវការ និង​សម្ពោធ​ការិយាល័យ​ថ្មីនៅ​ផ្លូវ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ មីនា ២០២០ ។ ការ​សាងសង់​គម្រោង​បុរី​ច័ន្ទ​ខាស់​សល​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​តម្រូវការ​លំនៅ​ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នៅ​តែ​មាន​តម្រូវការ​ខ្ពស់​ជា​ពិសេស​ពី​សំណាក់​អ្នក​ទើប​រៀប​អាពាហ៍ពិពាហ៍
​រួច ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​នេះ​បានអោយ​ដឹង​ថា បុរី ច័ន្ទ​ខាស់​សល ជា​បុរី​ដែល​សាងសង់​ប្រកបដោយ​គុណភាព​ខ្ពស់ រចនា​បទ​បែប​ទំនើប​ទាន់សម័យ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​សក្តានុពល និង​កា​អភិវឌ្ឍន៍​ខ្លាំង ដោយ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ និង​គំរោង​ធំ​ៗ​ជា​ច្រើន​ដូច​ជា​ផ្សារ​ទំនើប សាលា​អន្តរជាតិ និង​ហាង​ល្បី​ៗ​ជា​ច្រើន ។

ក្នុង​ឱកាស​ការ​បើក​លក់​ជា​ផ្លូវការ​នេះ បុរី ច័ន្ទ​ខាស់​សល ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស ប​ញ្ជុះ​តម្លៃរហូត​ដល់ ៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រាល់​ការ​ទិញ​ផ្ទះ​ប្រភេទ​ណាមួយ​របស់​បុរី ចាប់ពី​ថ្ងៃ​បើក​សម្ភោ​ធ​នេះ​រហូត​ដល់​ចុងខែ​មីនា ហើយ​អតិថិជន​អាច​កាត់ឈ្មោះ​មិន​គិតថ្លៃ ទទួល​បាន​ប្លង់​រឹង​ថែម​ទៀត​ផង ។

អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍ អាច​អញ្ជើញ​ចូលរួម​ទស្សនា និង​កក់​ចាប់ពី​ថ្ងៃស្អែក​រសៀល​នេះ​បាន​នៅ​ទីតាំង​បុរី​ផ្ទាល់ ។ សម្រាប់​ព័​ត៌​មាន​លម្អិត និង​កក់​លោក​អ្នក​អាច​ទូរស័ព្ទ​តាម​រយៈ​លេខ​ 010 50 80 80 និង 095 50 80 80 ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុរី ច័ន្ទ​ខាស់​សល សាងសង់​ទៅ​លើ​ទំហំ​ផ្ទៃដី 20000 ម៉ែត្រ​ការេ ក្នុង​នោះ​មាន​ប្រភេទ​លំនៅ​ឋាន​3ជម្រើស សម​ស្រប​ទៅ​តាម​តំរូវការ​អតិថិជន​សំរាប់​ស្នាក់​នៅ ធ្វើ​អា​ជី​កម្ម និង​វិនិយោគ សំរាប់​លក់​ចំណេញ​​នា​ពេល​អនាគត រួម​មាន Commercial House នៅ​ខាង​មុខ​, Shop House, និង​វិឡា​ភ្លោះ​យ៉ាង​ប្រណីត ៕

អត្ថបទសរសេរ ដោយ