ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​យំ​លេង​ចេញ​នេះ​! ត្រឹម​៣​ម៉ោង​ខ្ទេច​ផ្ទះ​អស់​២៧​ខ្នង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​ក្រហមច្រាល​ឡើង​លើ​ភ្លឺ​ចិញ្ចាច​ពេញ​ផ្ទៃមេឃ និង​ផ្សែង​ខ្មៅ​ហុយ​ឃ្មួ​ញ​ខ្មាញ់​ទាំង​កណ្តាល​យប់ ដោយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​គ្រប់​ទិស​ទី ។ ករណី​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​អស់​រយៈពេល​ជាង​៣​ម៉ោង​ដោយ​ឆេះ​បំផ្លាញ​អស់​ផ្ទះ តូច ធំ…

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​ក្រហមច្រាល​ឡើង​លើ​ភ្លឺ​ចិញ្ចាច​ពេញ​ផ្ទៃមេឃ និង​ផ្សែង​ខ្មៅ​ហុយ​ឃ្មួ​ញ​ខ្មាញ់​ទាំង​កណ្តាល​យប់ ដោយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​គ្រប់​ទិស​ទី ។ ករណី​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​អស់​រយៈពេល​ជាង​៣​ម៉ោង​ដោយ​ឆេះ​បំផ្លាញ​អស់​ផ្ទះ តូច ធំ អស់​ចំនួន​២៧​ខ្នង ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ធំ បង្ក​អោយ​មាន​មនុស្ស​ចំនួន​៤​នាក់​រង​របួសស្រាល (​មន្ត្រី​ពន្លត់​អគ្គិភ័យ​៣​នាក់ និង​ប្រជាពលរដ្ឋ​ម្នាក់​) តែ​មិន​អ្នក​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ឬ​បាត់បង់​ជីវិត​ឡើយ នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុ​ណ្តោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឭ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គា​ស​មួយ​លាន់​ឭ​តែ «​ភូស​»​ចេញពី​ផ្ទះថ្ម​បេតុង​ប្រក​ក្បឿង​នៅ​ភូមិ​១២ ផ្លូវ​លេខ​៦៣ (​ផ្លូវ​ត្រសក់ផ្អែម​) ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​នា​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែមីនា ដែល​មាន​ម្ចាស់​ឈ្មោះ មាន សំអាត អាយុ​៦៣​ឆ្នាំ មុខរបរ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ។

ភ្លាម​នោះ​ក៏​ស្រាប់តែ​ឃើញ​មាន​អណ្តាតភ្លើង​ក្រហមច្រាល​ឆេះ​ឡើង​តែ​ម្តង ដោយ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​ភ័យ​ស្លន់ស្លោ​នាំ​គ្នារ​ត់ទៅ​យក​ទឹក និង​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ធ្វើការ​ពន្លត់ និង​ខ្លះ​ទៀត​នាំ​គ្នា​ស្រ​វ៉េ​ស្រ​វ៉ារ​ត់ទៅ​ជញ្ជូន​អីវ៉ាន់​ចេញពីផ្ទះ​របស់​ពួក​គាត់​យក​ចេញ​ក្រៅ​រៀង​ៗ​ខ្លួន ។ ដោយសារ​តែ​មានផ្ទះ​ជា​ច្រើន​នៅ​ជាប់​ៗ​គ្នា​នោះ​ភ្លើង​ក៏​កាន់តែ​ឆេះ​រាលដាល​យ៉ាង​ឆាប់រហ័ស​រាលដាល​ឆ្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​មាន​អណ្តាតភ្លើង​ក្រហមច្រាល​លាយឡំ​ដោយ​ផ្សែង​ខ្មៅ​ក្រាស់ឃ្មឹក​ឡើង​លើ ហើយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន ខណ្ឌដូនពេញ​ជា​ច្រើន​នាក់​ចុះ​មក​ដល់ និង​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ទឹក​របស់​សាលា​ខណ្ឌ​ជា​ច្រើន​គ្រឿង​ចុះ​មក​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។

ក្នុង​ករណី​អគ្គិភ័យ​នេះ​ដែរ គឺ​បាន​កើតឡើង​យ៉ាង​ឆាប់រ​ហ័យ​បំផុត ដោយសារ​តែ​ផ្ទះ​ជា​ច្រើន​ខ្នង​នៅ​ជាប់​ៗ​គ្នា​និង​នៅ​លើ​ជាន់​ទី​១ ខាងលើ​សំណង់​អគារ​មួយ​ខ្នង​ដ៏​ធំ ដែល​បន្សល់​ទុកជា​យូរ​ឆ្នាំ​មក​ហើយ តាំងពី​ជំនាន់​បារាំង​នោះ​ធ្វើ​អោយ​កម្លាំង​ជំនាញ ពន្លត់​អគ្គិភ័យ មានការ​លំបាក​មិន​អាច​ឡើង​ទៅ​ខាងលើ ឬ​ក៏​ចូល​ទៅ​ពន្លត់​ខាងក្នុង​បាន​ឡើយ ហើយ​ក៏​បាន​បង្ក​អោយ​មន្ត្រី​ពន្លត់​អគ្គិភ័យ​ចំនួន​៣​នាក់ និង​បុរស​ម្នាក់ (​សរុប​៤​នាក់​) រង​របួសស្រាល ។ ករណី​អគ្គិភ័យ​ខាងលើ​នេះ​ដែរ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤២​គ្រឿង និង​ប្រើប្រាស់​ទឹក​បាញ់​អស់​ចំនួន​១៣៨​ឡាន​ទើប​ធ្វើ​អោយ​ភ្លើង​រលត់ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គិភ័យ​ឆេះ​ខាងលើ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមីនា​នេះ គណៈកម្មាធិការ​ចម្រុះ​បាន​ចុះ​មក​ធ្វើការ​ស្រាវជ្រាវ​រក​ពី​មូលហេតុ​នៃ​ការ​ឆេះ​ផង​ដែរ តែ​នៅ​មិន​ទាន់​បានដឹង​ថា ឆេះ​មក​ពី​មូលហេតុ​អ្វី​ច្បាស់​នៅឡើយ ។

ដោយ​តាម​ប្រភព​ខ្លះ​បាន​បញ្ជាក់​ប្រាប់​ថា «​កើតឡើង​ដោយសារ​តែ​ការ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ដាំបាយ និង​ខ្លះ​ទៀត​ថា កើតឡើង​ដោយសារ​តែ​ការ​ឆ្លង​ចរន្ត​អគ្គិ​នី​» និង​មួយ​ចំនួន​ថា បានឃើញ​ភ្លើង​ឆេះ​ចេញពីផ្ទះ​របស់​មន្ត្រី​អាវុធហត្ថ​ម្នាក់​ខាងលើ និង​ខ្លះ​ទៀត​បញ្ជាក់​ប្រាប់​ថា បានឃើញ​ភ្លើង​ឆេះ​ឡើង​ចេញពីផ្ទះ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​» និង​មិន​ទាន់​ដឹង​ច្បាស់​ថា ករណី​នេះ​កើតឡើង​ដោយ​មូលហេតុ​អ្វី និង​ផ្ទះ​ណាមួយ​ច្បាស់​ឡើយ ដោយ​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៅ​ទៀត​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ