ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូតកម្ពុជានៅកូរ៉េចែកម៉ាស់១ពាន់មា៉ស់ និងទឹកលាងដៃជិត៣ពាន់ដបដល់សហគមន៍ខ្មែរនៅកូរ៉េ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​បានអោយ​ដឹង​ថា បន្ទាប់​ពី​បាន​បង្កើត​ក្រុមការងារ​ពិសេស​ចំពោះ​កិច្ច​សម្រាប់​តាមដាន និង​រាយការណ៍​អំពី​មេរោគ COVID-19 នៅ​ប្រទេស​កូរ៉េ ដែល​ផ្តោត​ការ​យកចិត្តទុកដាក់​ជា​អាទិភាព​ពី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ចម្បង និង​បន្ទាប់​ពី​ទទួល​បានការ​ឧ​ប​ត្ថ​ម​ពី​សប្បុរសជន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​បានអោយ​ដឹង​ថា បន្ទាប់​ពី​បាន​បង្កើត​ក្រុមការងារ​ពិសេស​ចំពោះ​កិច្ច​សម្រាប់​តាមដាន និង​រាយការណ៍​អំពី​មេរោគ COVID-19 នៅ​ប្រទេស​កូរ៉េ ដែល​ផ្តោត​ការ​យកចិត្តទុកដាក់​ជា​អាទិភាព​ពី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ចម្បង និង​បន្ទាប់​ពី​ទទួល​បានការ​ឧ​ប​ត្ថ​ម​ពី​សប្បុរសជន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស នៅ​ថ្ងៃ​ទី​៧ ខែមីនា​នេះ ក្រុមការងារ​បាន​រៀបចំ​វេច​ខ្ចប់​ម៉ាស់​(​ស្តង់ដា​NF94) ចំនួន​១០០០​ម៉ាស់ និង​ទឹក​លាងដៃ​ចំនួន​ជិត ៣០០០ ពាន់ ដែល​មានគុណ​ភាព​ខ្ពស់ នូវ​ដំណាក់កាល​ទី​១ ដោយ​ឥត​គិតថ្លៃ ។

ដើម្បី​ផ្ញើ​ជូន​ដល់​សហគមន៍​ខ្មែរ​ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េ ជា​ពិសេស​នៅ​តំបន់​ថេ​ហ្គូ និង​ខេត្ត​ខ្យង​សាង ជា​អាទិភាព ដោយសារ​តែ​ជា​តំបន់​ដែល​មានការ​រីក​រាលដាល​ខ្លាំង ។ នីតិវិធី​ងាយ​ៗ​ក្នុង​ការ​ស្នើ​សុំ​ម៉ាស់​ពី​ស្ថានទូត គឺ​គ្រាន់តែ​ផ្ញើ​ឈ្មោះ លេខ​ទូរស័ព្ទ អាសយដ្ឋាន និង​អត្តសញ្ញាណ​ប័​ណ្ឌ (ID Card) មក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត ឬ​ក្រុមការងារ​ពិសេស​ចំពោះ​កិច្ច​ណាមួយ​របស់​ស្ថានទូត​ជា​ការ​ស្រេច ។

មន្ត្រី​ដដែល បានអោយ​ដឹង​ទៀត​ថា ស្ថានទូត​កម្ពុជា​បាន​នឹង​កំពុងធ្វើការ​ទាក់ទង​ទិញ​ម៉ាស់​បន្ថែម​ទៀត ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ចាំបាច់​បឋម និង​បន្ដ​ស្វែងរក​ជំនួយ​សប្បុរសជន​នានា ដើម្បី​ជួយ​ឧ​ប​ត្ថ​ម​ដល់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ដែល​ជួប​ការ​លំបាក​ក្នុង​ការ​រក​ទិញ​ម៉ាស់ ដើម្បី​ប្រើប្រាស់​ក្នុង​កាល​:​ទេស​:​ដ៏​ប្រឈម​នេះ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ ស្ថានទូត​កម្ពុជា​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​នានា និង​សមាជិក​ក្រុមការងារ​ពិសេស​ចំពោះ​កិច្ច​ដែល​បាន​ជួយ​ឧ​ប​ត្ថ​ម​គាំទ្រ និង​ចូលរួម​សហការ​បង្ក​លក្ខណៈ ដើម្បី​ជួយ​គាំពារ​ដល់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ទទួល​បាន​សុខ​សុវត្ថិភាព ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ