លួចគេបានស្រួល តែបើគេចាប់បានវិញ ទក់​​សាច់​ហើយ


ខេត្ត​តាកែវ ៖ ជន​ស​ង្ស​យ័​ម្នាក់​ត្រូវ​បាន​កំលាំង​នគរបាល​ស្រុក​សំរោង​​ឃាត់ខ្លួន​​ និងកសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ​ក្រោយ​ជនសង្ស័យ​រូបនេះ ​​ធ្វើ​សកម្មភាព​កាច់​សោ.ក​​ម៉ូតូ​១​គ្រឿង​បាន​សម្រេច​ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​ព័ទ្ធ​​ចាប់​បានមកវិញ ។​ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៦ ​មីនា ឆ្នាំ វេលា​ម៉ោង០៤ និង៣០​នាទី​រសៀល នៅ​ចំណុច​វត្ត​អង្គ​គោល ស្ថិត​ក្នុងភូមិ​ដកពរ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ។

លោក​មឿង សា​រុន អធិការ​នគរបាល​ស្រុក​សំរោង​​អោយ​ដឹង​ថា​ ជនសង្ស័យ​​ឈ្មោះ រិ​ទ្ធ ធី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ បាន​ធ្វើ​សកម្មភាព​កាច់​សោ.ក​ម៉ូតូ ​​zoomer x ពណ៌​សលាយ​ក្រហម ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1FX-1082 ជា​របស់​ឈ្មោះ មាស សោភា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ប៉ុន្តែ​បាន​សម្រេច ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន និងនាំ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ជំនាញ ។ វត្ថុតាង​​ដកហូត​បាន​ឧបករណ៍​សម្រាប់​ឆ្កិះ​សោ​ម៉ូតូ​មួយ​ចំនួន ។​

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ បាន​បញ្ឈ​ម៉ូតូ​រួច​ចូល​ទៅ​រក​ទិញ​ម្ហូប​ ។ លុះ​ពេល​ទិញ​រួច​ ងាក​មក​មើល​ម៉ូតូ​ស្រាប់តែ​មិនឃើញ​ម៉ូតូ​ក៏​ឆោឡោ​ឡើង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ៗ​ក៏​បាន​នាំ​គ្នា​ព័​ទ​ចាប់ខ្លួន​បាន​រួច​ប្រគល់​ទៅ​នគរបាល​ចាត់ការ​ ។ នៅ​ចំពោះ​មុខ​នគរបាល​ជនសង្ស័យ​បាន​សារភាព​ថា ​រូបគេ​ពិតជា​បាន​ធ្វើ​សកម្ម​ដើរ​កាច់​សោកយក​ម៉ូតូ​របស់​គេ​ពិតប្រាកដ​មែន​។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ