ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​នេះអាច​ធ្វើ​ឲ្យ​គ្រួសារ​អ្នក​បែក​បាក់​បាន

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សកម្មភាព​ដែល​ធ្វើ​ឲ្យ​គ្រួសារ​អ្នក​បែកបាក់​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ខ្វះ​នូវ​សេចក្តី​ស្នេហា ហើយ​ខ្វះ​នូវ​ភាព​ស្និទ្ធស្នាល នោះ​អាពាហ៍ពិពាហ៍​អ្នក​ពិបាក​ដើរទៅ​មុខ​ណាស់ ព្រោះ​អ្នក​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​ទៀត​ឡើយ​។ ២-​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ចាប់ផ្តើម​មិន​ចង់​បន្ត​ពិភាក្សា​គ្នា ដោយ​ទោះបីជា​ជួបនឹង​បញ្ហា​អ្វី ក៏​អ្នក​មិន​ចង់​និយាយ​ជាមួយ​គ្នា…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សកម្មភាព​ដែល​ធ្វើ​ឲ្យ​គ្រួសារ​អ្នក​បែកបាក់​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ខ្វះ​នូវ​សេចក្តី​ស្នេហា ហើយ​ខ្វះ​នូវ​ភាព​ស្និទ្ធស្នាល នោះ​អាពាហ៍ពិពាហ៍​អ្នក​ពិបាក​ដើរទៅ​មុខ​ណាស់ ព្រោះ​អ្នក​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​ទៀត​ឡើយ​។

២-​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ចាប់ផ្តើម​មិន​ចង់​បន្ត​ពិភាក្សា​គ្នា ដោយ​ទោះបីជា​ជួបនឹង​បញ្ហា​អ្វី ក៏​អ្នក​មិន​ចង់​និយាយ​ជាមួយ​គ្នា មិន​ចង់​ដោះស្រាយ​ជាមួយ​គ្នា នោះ​គ្រួសារ​អ្នក​កំពុង​ដើរ​ដល់​ផ្លូវ​បែកបាក់​ហើយ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។

៣–នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ប្រែជា​ខ្វះ​ការ​គោរព​គ្នា ខ្វះ​ការ​ជឿជាក់​លើ​គ្នា នោះ​អាពាហ៍ពិពាហ៍​អ្នក​នឹង​ពិបាក​ដើរទៅ​មុខ​ខ្លាំង​ណាស់ ព្រោះ​អ្នក​រស់នៅ​ក្នុង​ភាព​សង្ស័យ ធ្វើ​ឲ្យ​អ្នក​មិន​អាច​ទទួល​បាន​សុភមង្គល​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ ​កែសម្រួល​ដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ