ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បុរស​ម្នាក់​ដួល​សន្លប់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​កាលពី​យប់មិញ​នេះ ពុំ​មែន​ករណី Covid-19 នោះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ចំពោះ​ករណី​បុរស​ម្នាក់​មានឈ្មោះ ដែន ផ​ល្លី អាយុ​៣៤​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ចំពោះ​ករណី​បុរស​ម្នាក់​មានឈ្មោះ ដែន ផ​ល្លី អាយុ​៣៤​ឆ្នាំ មក​ពី​ខេត្តបន្ទាយមានជ័យ បាន​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ថ្ងៃ​ទី​០៦ ខែមីនា​នេះ ដោយសារ​ស្ថានភាព​ខ្សោយ​ក៏​បាន​ដួល​សន្លប់​នៅ​ក្នុង​មន្ទីរពេទ្យ​រុ​ស្ស៊ី​នោះ ពុំ​មែន​ករណី Covid-19​នោះ​ទេ ។

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា ពេល​ឃើញ​បុរស​ម្នាក់​នេះ​សន្លប់ ស្រាប់តែ​មាន​អ្នក​ថត​បង្ហោះ និង​មាន​អ្នក​បន្ត​ចែកចាយ​បន្ថែម​ទៀត ។ អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ​បាន​អំពាវនាវ និង​ស្នើ​សុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា កុំ​បន្ត ឬ​ចែកចាយ​ព័ត៌មាន​ដែល​មិន​ពិត ឬ​មិន​មាន​ប្រភព​ច្បាស់លាស់​ដែល​អាច​នាំ​ឲ្យ​បងប្អូន​មានការ​យល់​ច្រឡំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ