ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ៗ​ម៉ាស្សា​​១០​នាក់​​ដែលរំដោះ​បាន​​ គឺ សុទ្ធតែ​ជា​ជនជាតិ​​​វៀតណាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជននៃក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ម៉ាស្សា​មួយ​កន្លែង​ដោយ​ចោទ​ថា បាន​លួច​បង្កប់​សេវា​ផ្លូវភេទ ដែល​អ្នកផង​ហៅ​ថា ម៉ាស្សា​ហើយ​ហើម​សរសៃ ។…

រាជធានី​ភ្នំពេញ ៖ មាន​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជននៃក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ម៉ាស្សា​មួយ​កន្លែង​ដោយ​ចោទ​ថា បាន​លួច​បង្កប់​សេវា​ផ្លូវភេទ ដែល​អ្នកផង​ហៅ​ថា ម៉ាស្សា​ហើយ​ហើម​សរសៃ ។

ទីតាំង​ម៉ា​ស្សា​នេះ​ មាន​យីហោ​«King Sora Massage» និង​បាន​រំដោះ​នាង​ៗ​សាច់​សខ្ចី​ជនជាតិ​វៀត​ណាម​ដែល​ពូកែ​ម៉ាស្សា​ប្រេង​ថ្នមដៃ​ប្រមាណ​១០​នាក់ ។ ការ​បង្ក្រាប​នេះ​ក៏​ជិត​ដល់​ថ្ងៃ​ប្រារព្ធ​សិទ្ធិ​នារី​៨ មីនា ផង​ដែរ ។

ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​នេះ ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០ នៅ​ទីតាំង​ហាង​ម៉ាស្សា នៅ​តាម​បណ្ដោយ​ផ្លូវ​៣៥០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

នារី​ៗ​ទាំង​១០​នាក់​ដែល​រំដោះ​បាន​នេះ សុទ្ធតែ​ជានា​រី​ជនជាតិ​វៀតណាម ដែល​ធ្វើការ​នៅ​ទី​នេះ​តែ​ម្តង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច ដើម្បី​ចាត់ការ​បន្ត ដែល​តាម​មតិ​មហាជន​បាន​សម្ដែង​ចេញ​ថា ទី​តាំង​ម៉ាស្សា​ទោះបី​មានការ​បម្រើ​ផ្លូវភេទ​ខ្លះ​ៗ​ក៏​ដោយ ក៏​វា​ជា​មណ្ឌល​បម្រើ​ឱ្យ​សុខភាព​មនុស្សលោក​ដែល​ខានមិនបាន ។

កុំ​ថា​តែ​បុរស​វ័យក្មេង វ័យ​ចំណាស់ ដែល​ត្រូវ​ម៉ាស្សា​ដើម្បី​សុខភាព សូ​ម្បី​ស្ត្រីភេទ​ដែល​ភាគច្រើន​វ័យ​ចំណាស់ ក៏​តែង​ទៅ​រក​ទីតាំង​ម៉ាស្សា​ស្ត្រី​ដូច​គ្នា​ដើម្បី​សុខភាព​ដែរ ។

ខ្លះ​សង្ស័យ​ថា ក្រែង​អ្នក​ចាប់​ស្វែងរក​ផលប្រយោជន៍​ណាមួយ​ទេ​ដឹង ? បើ​រាប់​ទីតាំង​ម៉ាស្សា​មាន​រាប់រយ​រាប់​ពាន់​…​ម៉េច​បាន​ចាប់​ចោះ​មួយ​ៗ…​អយុត្តិធម៌​ទេ​ដឹង ​ហេ​! ហេ​! ​

អត្ថបទសរសេរ ដោយ