ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងរលត់វិញ​នៅម៉ោង​២ភ្លឺ ​ស្តាយ​ជីវិត​លោក​យាយ​ម្នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​ដែលបានឆាបឆេះផ្ទះ​ឡើងក្រហមច្រាល​​ គឺ​​ត្រូវ​បាន​រលត់​អស់​ទាំង​ស្រុង​​វិញ នៅ​វេលា​០១ និង៥០នាទី​​​ព្រឹក​​ចូល​ថ្ងៃ​ទី​០៧ មីនា នេះ ដោយបានប្រើប្រាស់រថយន្ត​ពន្លត់ភ្លើងអស់​ជា​ច្រើន​គ្រឿង ​​ក្នុងនោះ​…

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​ដែលបានឆាបឆេះផ្ទះ​ឡើងក្រហមច្រាល​​ គឺ​​ត្រូវ​បាន​រលត់​អស់​ទាំង​ស្រុង​​វិញ នៅ​វេលា​០១ និង៥០នាទី​​​ព្រឹក​​ចូល​ថ្ងៃ​ទី​០៧ មីនា នេះ ដោយបានប្រើប្រាស់រថយន្ត​ពន្លត់ភ្លើងអស់​ជា​ច្រើន​គ្រឿង ​​ក្នុងនោះ​ អ្វីដែលសោកស្តាយនិងជួយមិនទាន់នោះ គឺលោកយាយម្នាក់បានបាត់បង់ជីវិត ​ដោយ​សារគាត់មាន​វ័យជរារត់ចេញមិនរួច ។

សូមបញ្ជាក់ថា ហេតុការណ៍​ឆេះ បាន​​​កើតឡើង​កាលពីវេលា​ម៉ោង​១០ និង​៣០នាទីយប់​ថ្ងៃ​​ទី០៦ មីនា ​ស្ថិត​​តាម​បណ្តោយ​ផ្លូវ៦៣ កែង​ផ្លូវ​១៨០ ស្ថិត​នៅ​ចំណុច​ការិយាល័យ​ព្រឹត្តិ​ប័ត្រ​សារព័ត៌​ និង​បោះ​មុ​ម្ភ​ផ្សាយ​ស្ថិត​នៅ​ក្នុង​ក្រុម៧៧​ ភូមិ​១២​សង្កាត់​ផ្សារ​ថ្មី​៣ ​ខណ្ឌដូនពេញ ។ គិតមកទលម៉ោង០៩ព្រឹក​ថ្ងៃដដែលនេះ ​មូលហេតុនៅមិនទាន់កំណត់​ច្បាស់បាន ដោយ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​ ។

តាម​ប្រ​ភ​​ព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​ពេលកើតហេតុ​ គឺមាន​​ប្រជាពលរដ្ឋ​​​​បាន​ខលមក​រាយ​ការ​ណ៍​ទៅ​​​សមត្ថកិច្ច​មូលដ្ឋាន​ ទើបមានការផ្អើលឆោឡោ​​ចុះមក​អន្តា​គម​ន៍​​ភ្លាម និង​រថយន្ត​ពន្លត់អគ្គិភ័យ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​បាន​ទាន់​ពេល​ផងដែរ ។ ប៉ុន្តែ​ដោយ​សារស្ថានភាពឆេះ​ធ្ងន់ធ្ងរ និង​​ទុស្សេ​ខ្សែភ្លើង​ ​ផ្ទុះ​ធុង​ហ្គេស​ជា​បន្តបន្ទាប់គ្នាទៀតនោះ ទើប​​ធ្វើឱ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​ដល់ដទៃ​ទៀត​រហូត​ដល់​ចំនួន២៧ខ្នង​ត្រឹមរយៈជិត​មួយ​ម៉ោងប៉ុណ្ណោះ និងប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យអស់​ចំនួន​២៥​គ្រឿង ។ ​

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាុយជូនបន្ត ។

អត្ថបទសរសេរ ដោយ