ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គួ​ច ចំរើន មិន​អនុញ្ញាត​ឲ្យ​សាងសង់ ការ​តាំង ឬ​លក់ដូរ​លើ​ចិញ្ចឹម​ផ្លូវ​ទៀត​ទេ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ប្រកាស​ប្រើ​វិធានការ​ក្តៅ ដោយ​មិន​មានការ​អនុញ្ញាត​ឲ្យ​មានកា​សាងសង់ និង​ការ​ដាក់​តាំង ឬ​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ទៀត​ទេ ។ យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មីនា យ៉ាង​ដូច្នេះ​ថា​៖«​មិន​អនុញ្ញាត​ឲ្យ​មាន​សំណង់…

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ប្រកាស​ប្រើ​វិធានការ​ក្តៅ ដោយ​មិន​មានការ​អនុញ្ញាត​ឲ្យ​មានកា​សាងសង់ និង​ការ​ដាក់​តាំង ឬ​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ទៀត​ទេ ។ យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មីនា យ៉ាង​ដូច្នេះ​ថា​៖«​មិន​អនុញ្ញាត​ឲ្យ​មាន​សំណង់ ឬ​ការ​ដាក់​តាំង ឬ​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​តទៅ​ទៀត​នោះ​ទេ ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​រុះរើ និង​បញ្ឈប់​សកម្មភាព​ទាំងនេះ » ។

ប្រភព​បន្ត​ថា រដ្ឋបាល​ក្រុង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​សង់​សំណង់​រំលោភ​លើ​ផ្លូវ​សាធារណៈ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ ទុកដាក់​សម្ភារ​ផ្សេង​ៗ និង​លក់ដូរ​ម្ហូបអាហារ​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៤ (​ចាប់ពី​ចំណុច​ផ្លូវ​ចូល​ក្បាលឆាយ រហូត​ដល់​មុខ​រោងចក្រ​ស្រា​បៀរ​អង្គរ​) និង​ចិញ្ចើម​ផ្លូវ​នៅ​តំបន់​ទំនប់​រលក​ត្រូវ​រុះរើ​ចេញ និង​ត្រូវ​បញ្ឈប់​ការ​ទុកដាក់​សម្ភារ​ផ្សេង​ៗ និង​លក់ដូរ​ម្ហូបអាហារ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។

ជាមួយ​គ្នា​នោះ​តទៅ​រដ្ឋបាល​ក្រុង​សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​ចូលរួម​សហការ និង​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ ដើម្បី​ឱ្យ​ការ​ស្ថាបនា​ផ្លូវ​បាន​រលូន និង​សម្រេច​ជោគជ័យ​តាម​ការ​គ្រោងទុក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ