ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​ឆ្នៃ​ប្រឌិត ស្រប​ពេល​ម៉ាស​ផលិត​លែង​ទាន់ និង​មាន​តម្លៃ​ថ្លៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​-១៩​កំពុង​បង្ក​ឱ្យ​កក្រើក​ពេញ​ពិភពលោក​នោះ​ ការ​ភ័យ​ខ្លាច​នានាក៏​បាន​កើតឡើង ទន្ទឹម​គ្នា​ផង​ដែរ ​បាន​ធ្វើ​ឱ្យ​មាន​តម្រូវការ​ប្រើប្រាស់​«​ម៉ាស​»​យ៉ាងច្រើន រហូត​ផលិត​លែងទាន់ ហើយ​អ្នកលក់​ម៉ាស​មួយ​ចំនួន បាន​ឆក់​ឱកាស​លក់​ក្នុង​តម្លៃ​យ៉ាង​ថ្លៃ​ចាប់ពី​១៥​ទៅ​២០​ដុល្លារ​ក្នុង​មួយ​ដុំ ដែល​កាលពីមុន​ផ្ទុះ​ជំងឺ​នោះ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​-១៩​កំពុង​បង្ក​ឱ្យ​កក្រើក​ពេញ​ពិភពលោក​នោះ​ ការ​ភ័យ​ខ្លាច​នានាក៏​បាន​កើតឡើង ទន្ទឹម​គ្នា​ផង​ដែរ ​បាន​ធ្វើ​ឱ្យ​មាន​តម្រូវការ​ប្រើប្រាស់​«​ម៉ាស​»​យ៉ាងច្រើន រហូត​ផលិត​លែងទាន់ ហើយ​អ្នកលក់​ម៉ាស​មួយ​ចំនួន បាន​ឆក់​ឱកាស​លក់​ក្នុង​តម្លៃ​យ៉ាង​ថ្លៃ​ចាប់ពី​១៥​ទៅ​២០​ដុល្លារ​ក្នុង​មួយ​ដុំ ដែល​កាលពីមុន​ផ្ទុះ​ជំងឺ​នោះ គេ​លក់​ក្នុង​តម្លៃ​តែ​២០០០​រៀល​ទៅ​៨០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ដុំ​ទៅ​តាម​គុណភាព​ម៉ាស ។

អ្វី​ដែល​គួរ​ឱ្យ​កោតសរសើរ និង​ចាប់អារម្មណ៍​នោះ គឺ​ក្រមា​ខ្មែរ​ត្រូវ​បាន​ក្លាយជា​វត្ថុ​ដែល​អាចយ​កមក​ច្នៃ​ជា​ម៉ាស​យ៉ាង​ស្អាត​ដាក់​លក់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន ។

នេះ​ជា​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ ដែល​ចេះ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក លើក​ស្ទួយ​ក្រមា​ខ្មែរ​ផង​និង​អាច​បំពេញតម្រូវការ​ប្រើប្រាស​ផង ។ ម៉ាស​ក្រមា​ត្រូវ​បាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Eii Keii បាន​បង្ហោះ​ចែកចាយ​រូបភាព​ម៉ាស​ក្រមា​ខ្មែរ ដែល​ដេរ​រួច​ហើយ និង​សរសេរ​ជា​អក្សរ​ថា មាន​ម៉ាស​ក្រមា​បោក​ទឹក​ហើយ​ប្រើ​បាន​យូរ​មាន​៣​ជាន់ និង​២ ជាន់​ការពារ​ដី​ហុយ ។

អត្ថបទសរសេរ ដោយ