ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​ទុកដាក់​លុយ​ពេល​ដែល​អ្នក​ទើបតែ​ចូល​ធ្វើការ ប្រាក់ខែ​ដំបូង​​របស់​អ្នក

4 ឆ្នាំ មុន

​ប្រហែលជា​ប្រាក់​ដ៏​ច្រើន​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​មិន​ធ្លាប់​ធ្វើការ​ពេញ​ម៉ោង​ពី​មុន​មក។ តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ​ជាមួយនឹង​លុយ​ដែល​ទទួល​បាន​មកនេះ ? តើ​អ្នក​ទុកដាក់​វា​ប៉ុណ្ណា និង​ចាយវាយ​ប៉ុណ្ណា ? ដើម្បី​ជោគជ័យ​ក្នុង​ផ្នែក​លុយ និង​ជៀសវាង​កំហុសឆ្គង​ធំ​ៗ វា​ពិតជា​ចាំបាច់​ណាស់​សម្រាប់​មនុស្ស​ដែល​ថ្មី​ក្នុង​វិស័យ​ការងារ​ក្នុង​ការ​សិក្សា​រៀនសូត្រ​ពី​ការ​គ្រប់គ្រង​និង​ទុកដាក់​លុយ​។ ១….

​ប្រហែលជា​ប្រាក់​ដ៏​ច្រើន​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​មិន​ធ្លាប់​ធ្វើការ​ពេញ​ម៉ោង​ពី​មុន​មក។ តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ​ជាមួយនឹង​លុយ​ដែល​ទទួល​បាន​មកនេះ ? តើ​អ្នក​ទុកដាក់​វា​ប៉ុណ្ណា និង​ចាយវាយ​ប៉ុណ្ណា ? ដើម្បី​ជោគជ័យ​ក្នុង​ផ្នែក​លុយ និង​ជៀសវាង​កំហុសឆ្គង​ធំ​ៗ វា​ពិតជា​ចាំបាច់​ណាស់​សម្រាប់​មនុស្ស​ដែល​ថ្មី​ក្នុង​វិស័យ​ការងារ​ក្នុង​ការ​សិក្សា​រៀនសូត្រ​ពី​ការ​គ្រប់គ្រង​និង​ទុកដាក់​លុយ​។

១. បើក​គណនី​ធនាគារ ប្រសិនបើ​អ្នក​មិន​ទាន់​មាន
គណនី​ធនាគារ​ដែល​លើក​ឡើង​មកនេះ​មិនមែន​ជា​កុង​ធនាគារ​ដែល​ក្រុមហ៊ុន​អ្នក​ផ្ញើ​ប្រាក់ខែ​ឲ្យ​អ្នកជា​រៀង​រាល់​ខែ​ទេ​។ ផ្ទុយ​មក​វិញ​វា​គួរតែ​ជា​គណនី​សន្សំ​ដែល​ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់​ច្រើន​គួរសម​។ ប្រសិនបើ​អ្នក​ចង់​បង្កើន​ចំណូល​តាម​ការ​សន្សំ​លុយ អ្នក​អាច​ស្រាវជ្រាវ​ធនាគារ​លើ​អ៊ី​ន​ធើ​ណែ​ត​បាន ។ ប៉ុន្តែ​ក្រៅពី​ចំណេញ​ការ​ប្រាក់​ហើយ ការ​បើក​កុង​ធនាគារ​សម្រាប់​សន្សំ​នេះ​មាន​អត្ថប្រយោជន៍​មួយទៀត​គឺ​វា​ជួយ​កាត់​បន្ថយ​ការ​ចាយវាយ​ដែល​មិន​ចាំបាច់​របស់​អ្នក​ព្រោះ​កុង​ធនាគារ​ទាំងនេះ​មិន​ងាយស្រួល​ឲ្យ​អ្នក​ដក​លុយ​ចេញចូល​ទេ​។

២. បែងចែក​ការ​ចាយវាយ​ចាំបាច់ និង​ការ​ចាយវាយ​មិន​ចាំបាច់
អ្នក​មិន​ចាំបាច់​ទៅ​រៀន​ទទួល​បាន​បរិញ្ញាប័ត្រ​ដើម្បី​យល់​ពី​ទ្រឹស្តី​នេះ​ទេ​។ វា​ទាក់ទិន​ទៅ​នឹង​ចំណង់​ចង់បាន និង​តម្រូវការ​។ ការ​ចាយវាយ​ដែល​មិន​ចាំបាច់​ជា​ការ​ចាយវាយ​តាម​ចំណង់​ចង់បាន​របស់​អ្នក​ដូច​ជា​ការ​មើល​កុន​ឬ​ការ​កម្សាន្ត​ផ្សេង​ៗ ខណៈ​ដែល​ការ​ចាយវាយ​ដែល​ចាំបាច់​ជា​ការ​ចាយវាយ​តាម​តម្រូវការ​ចាំបាច់​របស់​អ្នក​ដូច​ជា​ថ្លៃ​ជួល​ផ្ទះ ឬ​ថ្លៃ​ទឹក​ភ្លើង​ជាដើម ។ អ្នក​មិន​ចាំបាច់​ត្រូវ​លុប​បំបាត់​ការ​ចាយវាយ​មិន​ចាំបាច់​ទាំងស្រុង​ទេ តែ​អ្នក​គួរតែ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ពី​ចំនួន​ដែល​អ្នក​ទុក​សម្រាប់​ការ​ចាយវាយ​ទាំងនេះ​ដើម្បី​ជៀសវាង​ការ​ចាយវាយ​ខ្ជះខ្ជាយ​។

៣. ចាប់ផ្តើម​ទុកដាក់​លុយ​សម្រាប់​ពេល​មាន​អាសន្ន
កិច្ចការ​សំខាន់​ជាងគេ​ពេល​ដែល​អ្នក​ចាប់ផ្តើម​មាន​ប្រាក់ខែ​ហើយ​គឺ​សន្សំទុក​ពេល​គ្រា​មាន​អាសន្ន​។ ជា​ទូទៅ អ្នក​គួរតែ​សន្សំទុក​ថវិកា​ដែល​ស្មើនឹង​ការ​ចំណាយ​របស់​អ្នក​យ៉ាងតិច​ក៏​បី​ខែ​ដែរ មាន​ន័យ​ថា​ប្រសិនបើ​អ្នក​ចាយវាយ​ប្រមាណ​២០០​ដុល្លារ​ក្នុង​មួយ​ខែ​នោះ​ថវិកា​ទុក​ពេល​អាសន្ន​របស់​អ្នក​គួរតែ​ស្មើ​យ៉ាងតិច​ណាស់​ក៏​៦០០​ដុល្លារ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ