ជីវិតបានសុខព្រោះសេពគប់ត្រូវ គឺសេពគប់អ្នកណាជាអ្នកមានសីលធម៌ មានប្រយោជន៍ជាទីពឹងពុំនាក់ ជាមិត្តនាំមកនូវសេចក្តីចម្រើនដល់គ្រួសារ មិនមែនជាមិត្តប្លម មិត្តពាល អាវ៉ាសែនោះឡើយ ។
អ្នកមានសីល បរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា យើងត្រូវចូលទៅសាកសួរ សំណេះសំណាលជាមួយអ្នកទាំងនោះ ទោះជាគេវ័យក្មេងក៏ដោយ ចាស់ក៏ដោយ យើងត្រូវដឹងថា អ្នកទាំងនោះហើយជាកល្យាណមិត្តដ៏ប្រសើររបស់យើង ។
ព្រោះថាការសេពគប់កល្យាណមិត្តជាអ្នកមានសីលនេះហើយនាំជីវិតទៅរកសេចក្តីសុខដ៏ឧត្តម បានប្រយោជន៍តាមផ្លូវសុចរិតតាមរយៈការណែនាំ បង្ហាត់បង្ហាញអំពីមិត្តល្អ ។ សាន សារិន
ចែករំលែកព័តមាននេះ