ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរនារីជាអ្នក​ដោះ​មីន ទទួលបាន​បាច់ផ្កា​និង​ថវិកា​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ជូន​បាច់ផ្កា​និង​ថវិកា​ដល់​វីរនារី គង់…

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ជូន​បាច់ផ្កា​និង​ថវិកា​ដល់​វីរនារី គង់ សា​រឿ​ន​អ្នក​ដោះ​មីន​នៅ​ខេត្តស្វាយរៀង និង​វីរនារី​៣​នាក់​ទៀត ​ដែល​ជា​អ្នក​ដោះ​មីន​រំដោះ​ដីស្រែ ​និង​ដី​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត ហើយ​ប្រឈម​នឹង​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ដាក់​នៅ​ក្នុង​សម័យ​សង្គ្រាម​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៨០ ។

ការ​ជូន​បាច់ផ្កា​និង​ថវិកា​នេះ គឺ​ក្នុង​ខណៈ​ដែល​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី អញ្ជើញ​ជួប​សំណេះ​សំ​ណា​ល​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៩​នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលាខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ។

ដោយសារ​គុណ​បំណាច់​ដ៏​ប្រសើរ​របស់​វីរនារី​ដោះ​មីន​នៅ​ខេត្តស្វាយរៀង​នេះ រាជរ​ដ្ឋា​ភិបាល ជា​ពិសេស​សមាគមនារី​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍ តែងតែ​យកចិត្តទុកដាក់​និង​គោរព​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរនារី​ដោះ​មីន​ទាំង​៤រូប​នៅ ដែល​ដឹកនាំ​ដោយ​វីរនារី គង់ សា​រឿ​ន ៕

អត្ថបទសរសេរ ដោយ