ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន SINGMENG និង ក្រុមហ៊ុន SPEEDWIND បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការ​ផ្តល់​សិទ្ធិ​លក់​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន SINGMENG

4 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​ច័ន្ទ ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន SINGMENG និង ក្រុមហ៊ុន SPEEDWIND បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការ​ផ្តល់​សិទ្ធិ​អោយ​ក្រុមហ៊ុន…

កាលពី​ថ្ងៃ​ច័ន្ទ ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន SINGMENG និង ក្រុមហ៊ុន SPEEDWIND បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការ​ផ្តល់​សិទ្ធិ​អោយ​ក្រុមហ៊ុន SPEEDWIND លក់​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន SINGMENG ។

ក្រុមហ៊ុន SPEEDWIND មាន​មូលនិធិ​យ៉ាង​រឹង​មាំ និង​មានបទពិសោធន៍​យ៉ាង​ទូលំទូលាយ លើ​វិស័យ​ចែកចាយ និង​លក់​ផលិតផល និង​សេវាកម្ម​ជា​ច្រើន​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រជា​ជន​​ក្នុង​ប្រទេស​កម្ពុជា​។

ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល អតិថិជន​ទាំងអស់​អាច​រក​ជាវ​នៅ​កញ្ចប់​សេវាកម្ម​អ៊ី​ន​ធើ​រ​ណេ​តរបស់​ក្រុមហ៊ុន SINGMENG តាម​តម្រូវការ​របស់​លោក​អ្នក​នៅ​គ្រប់​បណ្តា​ហាង​របស់​ក្រុមហ៊ុន SPEEDWIND នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ​លោក​អ្នក​អាច​ជ្រើសរើស​កញ្ចប់​សេវាកម្ម​មាន​ដូច​ជា ៖

1.​ ​កញ្ចប់ Family Wifi អ៊ី​ន​ធើ​រ​ណេ​ត 9Mbps, 11Mbps, 12Mbps
2.​ ​កញ្ចប់ Family Plus​អ៊ី​ន​ធើ​រ​ណេ​ត​ជាមួយ​ទូរទស្សន៍ (8Mbps, 9Mbps, 11Mbps, 12Mbps + TV)
3.​ ​កញ្ចប់ COMBO អ៊ី​ន​ធើ​រ​ណេ​ត​ជាមួយ​ទូរទស្សន៍ (6Mbps, 8Mbps, 10Mbps + TV)
4.​ ​ទូរទស្សន៍ SINGMENG TV (OTT TV) បច្ចេកវិទ្យា​ចុង​ក្រោយ
5.​ ​Business Lite Fiber Optic Internet: 30Mbps (Local Speed 50Mbps)
6.​ ​សេវាកម្ម IP

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន ស៊ី​ង​ម៉ឹង ធេ​លី​មី​ឌា គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់ «​សេវាកម្ម​កម្សាន្ត​ចម្រុះ​ដ៏​ល្អ​បំផុត​នៅ​កម្ពុជា​» ដែល​ផ្តល់​ជូន​នូវ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​សម្រាប់​គេហដ្ឋាន អាជីវកម្ម ក្រុមហ៊ុន សហគ្រាស និង​ផ្តល់​ដំណោះស្រាយ​ពហុ​ចម្រុះ​រួម​មាន​ទូរទស្សន៍​ឆ្លាត​វ័យ OTT សហគមន៍​ឆ្លាត​វ័យ និង​កម្មវិធី​ទស្សនា​ទូរទស្សន៍​តាម​ទូរស័ព្ទ​ដៃ (SPlus App) និង​ដំណោះ​ស្រាយ​សម្លេង (VoIP) ដែល​បាន​និង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ប្រទេស​កម្ពុជា​។ គោល​ដៅ​ចម្បង​របស់​ក្រុមហ៊ុន ស៊ី​ង​ម៉ឹង ធេ​លី​មី​ឌា គឺ​ធ្វើ​ជា​ក្រុមហ៊ុន​ចម្បង​ដែល​ផ្តល់​ជូន​សេវាកម្ម​ប្រព័ន្ធ​​ទូរគមនាគមន៍​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ផ្តល់​ជូន​ការ​កម្សាន្ត​បែប​ឌី​ជី​ថ​ល ដែល​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​កាន់ ក្រុមហ៊ុន ស្ពី​ដ​វី​ន សប ដែល​មាន​អា​ស័​យ​ដ្ឋា​ន​នៅ
អគារ Regency Complex A, មហាវិថី ម៉ៅ​សេ​ទុង សង្កាត់ ទំនប់​ទឹក ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ​។
ទូរស័ព្ទ​មក​កាន់​លេខ 085 726 111
Facebook: Speedwind

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ