ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ចូលរួម​អបអរ​សារ​ទរ​ទិវា​នារី​អន្តរ​ជាតិ ៨​មីនា មន្ទីរពេទ្យ រ៉ូ​យា​ល់ ភ្នំពេញ បញ្ចុះតម្លៃ​ពិសេស​ពិនិត្យ​សុខភាព​រោគ​ស្ត្រី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក គឺជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ បើសិនជា​យើង​មិន​បាន​ធ្វើការ​ត្រួត​ពិនិត្យ ការពារ និង​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ​។ ជាក់ស្តែង​តាម​រយៈ​របាយ​ការណ៍​របស់​ក្រសួងសុខាភិបាល​កម្ពុជា បាន​បង្ហាញ​ពី​អត្រា​ការ​ស្លាប់​ដោយសារ​ជំងឺមហារីក​នៅ​ក្នុង​ឆ្នាំ​2017 មាន​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក គឺជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ បើសិនជា​យើង​មិន​បាន​ធ្វើការ​ត្រួត​ពិនិត្យ ការពារ និង​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ​។ ជាក់ស្តែង​តាម​រយៈ​របាយ​ការណ៍​របស់​ក្រសួងសុខាភិបាល​កម្ពុជា បាន​បង្ហាញ​ពី​អត្រា​ការ​ស្លាប់​ដោយសារ​ជំងឺមហារីក​នៅ​ក្នុង​ឆ្នាំ​2017 មាន​ដូច​ជា ៖ (1) – មហារីក​មាត់ស្បូន 7% , (2)- មហារីក​សុដន់ 5% , (3) – មហារីក​ថ្លើម 13% , (4)- មហារីក​សួត 7% និង​មហារីក​ពោះវៀនធំ 2% និង​(5)- មហារីក​ស្បូន 2% ។

កន្លង​មក ប្រជាពលរដ្ឋ​មួយ​ចំនួន​ដោយសារ​ពុំ​សូវ​ចាប់អារម្មណ៍​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ ទើប​បណ្តាល​ឲ្យ​ពេល​ខ្លះ​ជំងឺមហារីក​បាន​វិវត្តន៍​ចូល​ដំណាក់កាល​យឺត​ពេល​សម្រាប់​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​។

ដូច្នេះ​ក្នុង​ឱកាស​ទិវា​នារី​អន្តរជាតិ ៨ មីនា ខាង​មុខ​នេះ មន្ទីរពេទ្យ រ៉ូ​យា​ល់ ភ្នំពេញ ក៏​បាន​ធ្វើការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ក្នុង​ការ​ពិនិត្យ​សុខភាព​សម្រាប់​ស្ត្រី​គ្រប់​រូប​ដែល​មាន​ចំណាប់អារម្មណ៍ ដើម្បី​ពិនិត្យ​សុខភាព​ទាក់ទង​ទៅ​នឹង​ជំងឺមហារីក ដោយ​មានការ​បញ្ចុះតម្លៃ​សម្រាប់​កញ្ចប់​ពិនិត្យ​មហារីក​ផ្សេង​ៗ​ចាប់ពី​ថ្ងៃ​ទី ០៧ ដល់​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ​២០២០ ។

ការ​បញ្ចុះតម្លៃ​មាន​ច្រើន​កញ្ចប់​ផ្សេង​ៗ​គ្នា ដូច​ជា ៖

១- កញ្ចប់​ពិនិត្យ​មហារីក​សុដន់​ទិញ​មួយ​ពិនិត្យ​បាន​ពីរ​នាក់ ដូច​ជា​ការ​ពិនិត្យ​មហារីក​សុដន់​ដោយ​ប្រើ​កាំរស្មីអ៊ិច និង​ការ​ពិនិត្យ​មហារីក​សុដន់​ដោយ​អេកូ​សាស្ត្រ ជាដើម ។

២ – កញ្ចប់​ពិនិត្យ​ជំងឺមហារីក​ទូទៅ​សម្រាប់​ស្ត្រី បញ្ចុះតម្លៃ​៣០% សម្រាប់​ការ​ពិនិត្យ​កោសិកា​មហារីក​ដៃ​ស្បូន​, ការ​ពិនិត្យ​កោសិកា​មហារីក​សុដន់​, ការ​វិភាគ​គ្រាប់​ឈាម​, ការ​ពិនិត្យ​កោសិកា​មហារីក​ថ្លើម​, ការ​ពិនិត្យ​កោសិកា​មហារីក​ពោះវៀនធំ​, ការ​ពិនិត្យ​កោសិកា​មហារីក (CA 19-9) ជាដើម ។

៣- ការ​បញ្ចុះ ២០% សម្រាប់​កញ្ចប់​ពិនិត្យ​ជំងឺមហារីក​មាត់ស្បូន

៤ – ការ​បញ្ចុះ ២០% សម្រាប់​កញ្ចប់​វ៉ាក់សាំង ការពារ​ជំងឺមហារីក​មាត់ស្បូន​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​កាន់​ទូរស័ព្ទ​លេខ​៖ ០២៣ ៩៩០ ០០០ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ