ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​ត្រូវ​ប្រកបដោយ​ធម៌​ប៉ុន្មាន​ប្រការ ?

4 ឆ្នាំ មុន

អ្នកដឹកនាំ​ល្អជា​មេ​ដឹង​នាំ​ដែល​ប្រកបដោយ​ធម៌​ទាំង​៦​ប្រការ ឬ​ហៅ​ថា​នាយកធម៌ ។ ពាក្យ​ថា​នាយកធម៌ មាន​ន័យ​ថា ធម៌​របស់​នាយក គឺ​ធម៌​សម្រាប់​អ្នកដឹកនាំ ឬ​អ្នកត្រួតត្រា​អ្នក​ដទៃ ។ បុគ្គល​ជា​បព្វជិត​ក្តី…

អ្នកដឹកនាំ​ល្អជា​មេ​ដឹង​នាំ​ដែល​ប្រកបដោយ​ធម៌​ទាំង​៦​ប្រការ ឬ​ហៅ​ថា​នាយកធម៌ ។ ពាក្យ​ថា​នាយកធម៌ មាន​ន័យ​ថា ធម៌​របស់​នាយក គឺ​ធម៌​សម្រាប់​អ្នកដឹកនាំ ឬ​អ្នកត្រួតត្រា​អ្នក​ដទៃ ។

បុគ្គល​ជា​បព្វជិត​ក្តី គ្រហស្ថ​ក្តី ដែល​ធ្វើ​ជា​ប្រធាន​ត្រួតត្រា​លើ​អ្នក​ដទៃ គប្បី​មាន​នាយកធម៌​៦​យ៉ាង​ប្រចាំ​នៅ​ក្នុង​សន្តាន​ចិត្តជា​និច្ច​គឺ ១- សេចក្តី​អត់ធន់ ២- សេចក្តី​ភ្ញាក់រលឹក​រឿយ​ៗ, ៣- សេចក្តី​ឧស្សាហ៍​ខ្នះ ខ្នែង​, ៤- ការ​ចែករំលែក​ឲ្យ​នូវ​វត្ថុ​ផ្សេង​ៗ, ៥- សេចក្តី​អាណិតអាសូរ​ត្រា​ប្រណី​គេ និង​៦- ការ​រំពៃមើល​ខុស​ត្រូវ ។

អ្នកដឹកនាំ​រូប​ណា​កាន់​តាម​លំ​អាន​ធម៌​ទាំង​៦​ប្រការ​ខាងលើ អ្នកដឹកនាំ​រូប​នោះ​នឹង​ឈ្មោះ​ថា​ជា​អ្នកដឹកនាំ​ប្រកបដោយ​ធម៌ ។ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ