ខ្សែការពារ Joel Kabongo វ័យ ២១ឆ្នាំកំពុងស្ថិតនៅដាច់ដោយឡែកពីគ្នា រួមជាមួយជំនួយការគ្រូបង្វឹកលោក Martin Retov ខណៈដែលក្រុម Lyngby ក៏មានកីឡាករ ៣នាក់ដែលត្រូវដាក់ដោយឡែកពីគេផងដែរ។
លោក Christian Schultz បានប្រាប់ទៅកាន់ BBC Radio 5 Live ថា Kabongo បានជួប Kahlenberg បន្ទាប់ពីចប់ការប្រកួតនេះ ដោយសារតែពួកគេជាមិត្តរួមក្រុមហើយពួកគេក៏បានចាប់ដៃគ្នាផងដែរ ។
លោកក៏បានបញ្ជាក់ផងដែរថា អ្នកវិភាគទិន្នន័យ អ្នកចិត្តវិទូ និងបុគ្គលិកចំនួន៩នាក់ រួមទាំងនាយកប្រតិបត្តិលោក Ole Palma ក៏ត្រូវដាក់ឱ្យដាច់ដោយឡែកពីគេផងដែរ។
ក្នុងនោះខ្សែបម្រើ Martin Ornskov ខ្សែការពារ Lyngby ខ្សែការពារស្លាបស្តាំ Kasper Jorgensen និងខ្សែការពារស្លាបឆ្វេង Patrick da Silva ក៏ស្ថិតក្នុងការតាមដានរយៈពេល១៤ថ្ងៃផងដែរ បន្ទាប់ពីបានជួបជាមួយ Kahlenberg នៅចប់ការប្រកួត។
ចែករំលែកព័តមាននេះ