ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​​មិន​ពិបាក​ឡើយ បើអ្នក​​ចង់​សម្អាត​​តម្រង​នោមនោះ​

4 ឆ្នាំ មុន

តម្រងនោម​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រក្សា​សុខភាព​រាង​កាយ​ល្អ​ប្រសើរ​។​វា​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម បន្សាប​ជាតិពុល​សរីរាង្គ​ខាងក្នុង បញ្ចេញ​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស បញ្ចេញ​កាក​សំណល់​តាម​រយៈ​ទឹកនោម ច្រោះ​ឈាម ផលិត​​អ័រម៉ូន​និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​រ៉ែ​ចាំបាច់​ទាំងអស់​ក្នុង​ឈាម​។ ទាំងនេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។ ខាងក្រោម​វេ​ប​សាយ​សុខភាព…

តម្រងនោម​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រក្សា​សុខភាព​រាង​កាយ​ល្អ​ប្រសើរ​។​វា​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម បន្សាប​ជាតិពុល​សរីរាង្គ​ខាងក្នុង បញ្ចេញ​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស បញ្ចេញ​កាក​សំណល់​តាម​រយៈ​ទឹកនោម ច្រោះ​ឈាម ផលិត​​អ័រម៉ូន​និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​រ៉ែ​ចាំបាច់​ទាំងអស់​ក្នុង​ឈាម​។

ទាំងនេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អ្វី​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​លាង​សម្អាត​តម្រងនោម ៖

១. ទឹក ៖ ទឹកជា​ភេសជ្ជៈ​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​តម្រងនោម​។ ប្រសិនបើ​អ្នក​មិន​ទទួលទាន​ទឹកបាន​ពី ៦ ទៅ ៨ កែវ​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​ទេ​នោះ​តម្រងនោម​នឹង​ត្រូវ​ធ្វើការ​ធ្ងន់​ជាង​ធម្មតា​ដល់​ទៅ ២​ដង​។​កង្វះ​ជាតិ​ទឹក​អាច​នាំ​អោយ​មាន​លំហូរ​ឈាម​តិច​ទៅ​តម្រងនោម​។ ជា​លទ្ធផល​ឈាម​នឹង​ប្រែជា​ខាប់​បង្ក​ផល​ប៉ះពាល់​ដល់​សមត្ថភាព​នៃ​តម្រងនោម​ក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ​។

២. ជី​វ៉ាន់ស៊ុយ ៖ នោះ​ក៏​ព្រោះតែ​ជី​វ៉ាន់ស៊ុយ​មាន​ផ្ទុក​សារធាតុ diuretic ជម្រុញ​មុខងារ​តម្រង​នោម​ធ្វើ​ឱ្យ​អ្នក​នោម​ច្រើន ដូច្នេះ​បាក់តេរី​ដែល​រីក​លូតលាស់​នៅ​ក្នុង​ប្រព័ន្ធ​ទឹកនោម​ដូច​ជា​តម្រងនោម​និង​ប្លោក​នោម​ក៏​ត្រូវ​បាន​បញ្ចេញ​ចោល​។

៣. មើម​ឆៃថាវ​ក្រហម ៖ នោះ​ក៏​ព្រោះតែ​មើម​ឆៃថាវ​ក្រហម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សា​ធាតុ betaine ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​និង​ជួយ​កម្ចាត់​សារធាតុ calcium phosphate ក្នុង​តម្រងនោម​។ ទោះជា​យ៉ាងណា អ្នក​ក៏​មិន​គួរ​ទទួលទាន​ច្រើន​លើស​កម្រិត​ពេក​ដែរ​។

៤. រមៀត ៖ ក៏​មាន​ប្រសិទ្ធភាព​សម្អាត​តម្រងនោម​គួរ​ឱ្យ​កត់សម្គាល់​។ លើស​ពី​នេះ​ទៅ​ទៀត​រមៀត​ក៏​មាន​សមត្ថភាព​សម្អាត​ថ្លើម​និង​បន្សុទ្ធ​ឈាម​ផង​ដែរ​។ រមៀត​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​លាក​ដែល​ទប់ស្កាត់​ការ​រលាក​ក្នុង​តម្រងនោម រួម​ទាំង​ការ​បង្ក​រោគ​។

៥. ខ្ញី ៖ សារធាតុ Gingerols នៃ​ខ្ញី គឺជា​ភ្នាក់ងារ​ប្រឆាំង​មេរោគ​បាក់តេរី​ជួយ​រារាំង​ការ​រីក​រាលដាល​នៃ​ពពួក​បាក់តេរី​ក្នុង​តម្រងនោម​។

៦. ទឹកដូង ៖ ទឹកដូង គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ​ដែល​មាន​ប្រសិទ្ធិ​ភាព​យ៉ាង​ប្រសើរ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​តម្រងនោម​។ វា​ក៏​ជួយ​សម្អាត​ផ្លូវ​ទឹកនោម ផ្លោ​ក​នោម និង​ថែម​ទាំង​អាច​បំបែក​ក្រួស​ក្នុង​តម្រងនោម​បាន​ផង​ដែរ​។

៧. បន្លែ​បៃតង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ folate វីតាមីន C វីតាមីន K ជាតិ​ស​សៃ និង​សារធាតុចិញ្ចឹម phytonutrients ដែល​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម ព្រមទាំង​ភាព​តានតឹង​លើ​តម្រងនោម ប្រយុទ្ធ​ប្រឆាំង​ការ​រលាក រក្សា​តុល្យភាព​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម បង្កើន​ការ​ផលិត​ទឹកនោម ហើយ​ក៏​លាង​សម្អាត​តម្រងនោម​បាន​យ៉ាង​ប្រសើរ​។

៨. ស្លឹកគ្រៃ ៖ ការ​ទទួលទាន​ស្លឹកគ្រៃ​ទៀងទាត់​ជួយ​ក្នុង​ការ​សម្អាត និង​បន្សាប​ជាតិពុល​ចេញពី​រាង​កាយ​ទាំងមូល​តែ​ម្ដង​។ ស្លឹកគ្រៃ​ជម្រុញ​ការ​ឈឺ​នោម ឬ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​នោម​ញឹក​ដែល​ល្អ​ក្នុង​ការ​បញ្ចេញ​ជាតិពុល​ផ្សេង​ៗ អាស៊ីត​អ៊ុយ​រិ​ក និង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ពី​ក្នុង​ចរន្តឈាម​។

ហើយ​ការ​នោម​ធម្មតា​ក៏​ជួយ​ក្នុង​ការ​សម្អាត​តម្រងនោម​ផង​ដែរ​។ លក្ខណៈសម្បត្តិ​សម្អាត ឬ​លាង​ជម្រះ​នៃ​តែ​ស្លឹកគ្រៃ ល្អ​ប្រសើរ​បំផុត​ចំពោះ​ការ​សម្អាត​រាល់​សរីរាង្គ​ខាងក្នុង រួម​បញ្ចូល​ទាំង តម្រង​នោម ផ្លោ​ក​នោម ថ្លើម និង​លំពែង​។ វា​ដើរតួ​នាទី​យ៉ាង​សំខាន់​មួយ​ផង​ដែរ​ក្នុង​ការ​បង្កើន​ចរន្ត​ឈាម​​រត់​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ