ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​ដល់​ពល​រដ្ឋ​ខ្មែរ សំពះ​គ្នា​ជំនួស​ឱ្យ​ការ​ចាប់ដៃ ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ គួរ​ប្រើ​ការសំពះ​ជម្រាបសួរគ្នា​ដែល​ជា​វប្បធម៌​ខ្មែរ ជំនួស​ឲ្យ​ការ​ចាប់ដៃ​ស្វាគម​ន៍​គ្នា ខណៈ​ដែល​វិបត្តិ Covid-…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ គួរ​ប្រើ​ការសំពះ​ជម្រាបសួរគ្នា​ដែល​ជា​វប្បធម៌​ខ្មែរ ជំនួស​ឲ្យ​ការ​ចាប់ដៃ​ស្វាគម​ន៍​គ្នា ខណៈ​ដែល​វិបត្តិ Covid- 19 កំពុងគំរាមកំហែង​លើ​ពិភពលោក ។ សម្តេច​តេ​ជោ បាន​អំពាវ​បែប​នេះ នា​ឱកាស​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងសុខាភិបាល កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ មីនា​កន្លង​ទៅ ។

ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​នេះ គឺ​ខណៈ​នៃ​ការ​ចាប់ដៃ​ស្វាគមន៍​គ្នា​មាន​ភាគរយ​នៃ​ការ​ឆ្លង Covid-19 ខ្ពស់ ដូច្នេះ​គប្បី​សំពះ​គ្នា​ជំនួស​វិញ ។ ការ​អំពាវនាវ​នេះ​ក៏​មិន​ខុស​គ្នា​ដែរ ដែល​រដ្ឋាភិ បាល​បារាំង​បាន​ចេញ​បម្រាម​មិន​ឲ្យ​មានការ​ស្វាគមន៍​ដោយ​ថើប​ថ្ពាល់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​ចៀស វាង​ការ​ឆ្លង​Covid-19 ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ៖«​យើង​ប្រើ​វិធីសាស្ត្រ​ហ្នឹង​(​សំពះ​) ជា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង ខ្មែរ​អត់​ចាប់ដៃ​ទេ ប៉ុន្តែ​ប្រហែលជា​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​៧០​មក ក្រោយរដ្ឋប្រហារ ៥០​ឆ្នាំ​ក្រោយ​នេះ​ទើប​ខ្មែរ​ចេះ​ចាប់ដៃ​គ្នា​»​។ វិបត្តិ​កូ​រ៉ូ​ណា​ថ្មី កំពុង​បង្ក​ការ​យាយី​ពិភពលោក បន្ទាប់​ពី​ជំងឺ​នេះ​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ដែល​រហូត​មក​ដល់​ពេល​នេះ អត្រា​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺឆ្លង Covid-19 នៅ​លើ​ពិភពលោក​កើន​ដល់​ជាង​៣ពាន់​នាក់ ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​ជាង​៩​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​ប្រទេស​ចិន​ច្រើន​ជាងគេ និង​ជា​ការ​ផ្ទុះ​ចេញពី​ប្រទេស​នេះ​ផង​ដែរ ។

ការ​ចាប់ផ្តើម​រីក​រាលដាល​នៃ​ជំងឺ​នេះ បណ្តាលឱ្យ​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​នៅ​ក្រៅ​ប្រទេស​ចិន ក្នុង​នោះ​ប្រទេស​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត​មាន​ដូច​ជា កូរ៉េ​ខាងត្បូង អុ​ី​រ៉​ង់ អុ​ី​តា​លី ជប៉ុន អា​ល្លឺ​ម៉​ង់ បារាំង អេ​ស្ប៉ា​ញ និង​អា​មេ​រិ​កជាដើម ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ចាប់តាំងពី​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​តាំងពី​ដើម​ខែមករា ឆ្នាំ​២០២០មាន​អ្នកជំងឺ​ជាង​៥​ម៉ឺន​នាក់​ហើយ​នៅ​លើ​ពិភពលោក ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ផង​ដែរ ។

ពិភពលោក​កំពុង​ដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ Covid-19 ទៅ​តាម​សេចក្តីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ។ ជាមួយ​នេះ វិធានការ​កាត់​បន្ថយ​ការ​ប៉ះពាល់​គ្នា​ដោយ​ផ្ទាល់ ដោយ​រិះរក​ការ​ស្វាគមន៍​គ្នា​តាម​វិធី​ផ្សេង​ៗ​ដូច​ជា ការ​ស្វាគមន៍​ដោយ​ជើង​ឬ​ដោយ​ការសំពះ ។

សម្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន វប្បធម៌​ស្វាគមន៍​គ្នា​របស់​ខ្មែរ គឺ​ការសំពះ​ជម្រាបសួរ​។ សម្តេច​តេ​ជោ​ថ្លែង​ថា បច្ចុបន្ន​នេះ ពោល​គឺ​៥០​ឆ្នាំ​ចុង​ក្រោយ​នេះ សកលភាវូបនីយកម្ម បាន​ធ្វើ​ឱ្យ​ខ្មែរ​ប្រើ​វិធីសាស្ត្រ​ចាប់ដៃ​ស្វាគមន៍​គ្នា ដោយ​មិនខ្វល់​អំពី​វ័យ​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​កម្ពុជា​ពី​មុន បើសិនជា​ក្មេង​ហ៊ាន​ចាប់ដៃ​ចាស់ ច្បាស់​ជា​ត្រូវ​ចាត់​ទុក​ថា​ព្រហើន​ហើយ ។ សម្តេច​តេ​ជោ​ថ្លែង​ថា ៖ «​ផ្អាក​ចាប់ដៃ​ស្វា គម​ន៍​គ្នា​រហូត​ដល់​ផុត​Covid-19 សិន ហើយ​ប្រើ វិធី​សំពះ​ជំនួស​វិញ​» ។

ទោះបីជា​បាន​ជំរុញ​ឱ្យ​មានការ​សំពះ​ជម្រាប សួរ កាត់​បន្ថយ​ការ​ប៉ះពាល់​គ្នា​ក៏​ដោយ ប៉ុន្តែ​សម្រាប់​សម្តេច​
តេ​ជោ​ដែល​ជា​មេដឹកនាំ​ប្រទេស ប្រហែល​ចៀស​មិន​ផុត​ពី​ការ​ឱប​ចាប់ដៃ​ពី​សំ ណា​ក់​ប្រជាពលរដ្ឋ​នោះ​ទេ ដោយសារ​សម្តេច​មានកម្ម​វិធី​ជួប​ពួក​គាត់​ជា​បន្តបន្ទាប់​ទៀត​នា​ពេល​ខាង​មុខ ។ សម្តេច​តេ​ជោ បាន​ប្រាប់​ទៅ​កងអង្គរក្ស​មិន​ឱ្យ​ចាប់​ប្រជាពលរដ្ឋ​ណា​ចេញ​ឡើយ បើសិនជា​ពួក​គាត់​មក​ចាប់ដៃ​សម្តេច នៅ​ថ្ងៃ​ទី​៩ ខែមីនា ខាង​មុខ នៅ​ពេល​អញ្ជើញ​ទៅ​សម្ពោធ​ផ្លូវជាតិ​លេខ​៥៥ និង​ផ្លូវជាតិ​លេខ​១០ នៅ​ស្រុក​វែ​លវែង ខេត្តពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ