ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា Martell XO កែប្រែ​រូបរាង​ថ្មី ជា​មួយនឹង​ប្រណីតភាព​នៃ​ការ​វេច​ខ្ចប់ និង​រសជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត​ស្រា Martell បាន​បញ្ចេញ​នូវ​រូបរាង​ថ្មី​សន្លាង​របស់ Martell XO ជាមួយនឹង​ប្រណីតភាព​នៃ​ការ​វេច​ខ្ចប់ ដើម្បី​រក្សា​បាន​នូវ​គុណ​តម្លៃ​របស់​ប្រភេទ​ស្រា Cognac…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត​ស្រា Martell បាន​បញ្ចេញ​នូវ​រូបរាង​ថ្មី​សន្លាង​របស់ Martell XO ជាមួយនឹង​ប្រណីតភាព​នៃ​ការ​វេច​ខ្ចប់ ដើម្បី​រក្សា​បាន​នូវ​គុណ​តម្លៃ​របស់​ប្រភេទ​ស្រា Cognac មួយ​នេះ ។ ភាព​ខុស​គ្នា​រវាង​ដប​ចាស់ និង​ថ្មី គឺ​ផ្តោត​ទៅ​លើ​ទំរង់​កោង នៃ​ផ្នែក​សងខាង​ដប ដែល​រចនា​ជាមួយនឹង​ខ្សែកោង​ជា​ទឹក​រលក​បណ្តេញ​ពី​ផ្នែក​ខាងក្នុង​មក​ខាងក្រៅ អម​ដោយ​ពន្លឺ​ពណ៌​មាស ជះ​ចេញពី​ពណ៌​របស់ Cognac ដែល​បញ្ចេញ​ពី​ក្នុង​ដប​មក​ក្រៅ ជាមួយនឹង​ភាព​ប្រណីត​ឥត​ខ្ចោះ នៃ Martell XO រូបរាង​ថ្មី​នេះ​។

រូបរាង​ថ្មី​របស់ Martell XO មួយ​នេះ ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២០ ក្រោម​ការ​ចូលរួម​របស់​ដៃគូ​ពាណិជ្ជកម្ម របស់ ក្រុមហ៊ុន ភើ​ណូ​ដ រី​ខា​ដ (​ខេ​ម​បូ​ដ​) ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​នូវ​ស្រា Martell នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ជាមួយនឹង​ការ​រចនា​ដ៏​ប្រណីត និង​ទាន់សម័យ និង​រសជាតិ​ដ៏​ពិសេស Martell XO ជា​តំណាង​នូវ​ភាពរឹងមាំ និង​គង់វង្ស​នៃ​ទីកន្លែង​ដើម​ដែល​ផលិត Martell ដែល​មាន​អាយុកាល​អស់​រយៈ​ពេល​ជាង​៣០០​ឆ្នាំ បើ​ទោះជា​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជា​ច្រើន​ដើម្បី​ផលិត​បាន​នូវ​ស្រា​ដែល​មាន​ស្តង់ដា ។

ប្រភេទ​ស្រា​នេះ ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​អ្នក​ដែល​ចូល​ចិត្ត​ស្រា Cognac ពោល​គឺជា​បុគ្គល​មួយ​រូប​ដែល​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​គាត់​។

ជាក់ស្តែង​ដូច​ជា​នៅ​ក្នុង​យុទ្ធនាការ​ដែល​ធ្វើ​ឡើង​សម្រាប់​ផ្សព្វផ្សាយ ស្រា MARTELL នេះ​ត្រូវ​បាន​គេ​កំណត់​យក​នូវ​ពាក្យស្លោក​មួយ គឺ «DEFINING MOMENTS» ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ «​ពេលវេលា​ដ៏​មាន​អត្ថន័យ​បំផុត​» ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការ​សម្រេចចិត្ត​របស់​អ្នក​ដែល​នាំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ជីវិត​របស់​អ្នក​។

Martell XO គឺជា​ប្រភេទ​ស្រា​ដែល​ល្អ​បំផុត​របស់​រោងចក្រ​ផលិត​ស្រា Maison Martell ដែល​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​កិត្យានុភាព​នៃ​តំបន់​ដែល​ផលិត​ស្រា Cognac មានឈ្មោះ​ថា Grande Champagne ។ លក្ខណៈ​ពិសេស​នៃ Eaux-de-vie ដែល​ចម្រាញ់​នៅ​ក្នុង​តំបន់ Grande Champagne នោះ គឺ​ការ​ដែល​យក​នូវ​ស្រា​ទំពាំងបាយជូរ​យក​ទៅ​បិត​ចំនួន​ពីរ​ដង ដើម្បី​ចម្រាញ់​បានជា Eaux-de-vie ហើយ​ត្រូវ​បាន​គេ​យក​ទៅ​បន្ទំ​នៅ​ក្នុង​បា​រែ​ល​ឈើ​ប្រណីត ។

តុល្យភាព​នៃ​រសជាតិ​របស់​ល្បាយ​ដែល​លាយ​ប​ញ្ជូ​ល​គ្នា​ក្នុង​ការ​ផលិត​នូវ​ប្រភេទ​ស្រា Cognac នេះ គឺ​បាន​មក​ពី​ប្រណីតភាព​នៃ Eaux-de-vie ដែល​ចម្រាញ់​ចេញពី​ផ្លែ​ទំពាំងបាយជូរ​ដ៏​កម្រ​ដាំ​នៅ​ក្នុង​តំបន់ Borderies នៅ​ក្នុង​ប្រទេស​បារាំង​ដែល​ជា​កន្លែង​ដើម​កំណើត​នៃ​រោងចក្រ​ផលិត​ស្រា Martell​។

Martell XO ត្រូវ​បាន​គេ​ទទួលស្គាល់​អំពី​ក្លិន ដែល​មាន​ភាព​ចែក​ដាច់​ពី​គ្នា​រវាង​ភាព​ឈួ​ល និង​ហិ​រ​នៃ​គ្រាប់​ម្រេចខ្មៅ និង​ជី​វ៉ាន់ស៊ុយ នៅ​ពេល​ដែល​អ្នក​ហិតក្លិន​។ នៅ​ពេល​ទទួលទាន អ្នក​នឹង​ទទួល​បាន​រសជាតិ​មួយ​ដែល​បាន​មក​ពី​ផ្លែ​ល្វា គ្រាប់ Walnut និង​ឈើអែម​។ នៅ​ពេល​លេប​ចូល​ទៅ​ក្នុង​មាត់​រសជាតិ​ចត់​នៃ​ផ្លែ​ល្វា ផ្លែ​ទទឹម និង​ផ្លែ Blackcurrant ដែល​ធ្វើ​ឲ្យ​ដិត​ជាប់​នឹង​គល់​អណ្តាត​របស់​អ្នក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រា Martell ត្រូវ​បាន​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន ភើ​ណូ​ដ​រី​ខា​ដ (​ខេ​ម​បូ​ដ​) ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ