សូត្រ ប៊ុនធី និង អេលីត ភក្តី ប៉ះថៃលើសង្វៀនអន្តរជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០នេះ សង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ តម្រូវឱ្យកីឡាករកម្ពុជា និងកីឡាករថៃ សរុបចំនួន៤រូប…
រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០នេះ សង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ តម្រូវឱ្យកីឡាករកម្ពុជា និងកីឡាករថៃ សរុបចំនួន៤រូប…
រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០នេះ សង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ តម្រូវឱ្យកីឡាករកម្ពុជា និងកីឡាករថៃ សរុបចំនួន៤រូប ប៉ះគ្នាដូចគ្នាផងដែរ ខណៈដែលកីឡាករម្ចាស់ផ្ទះ២រូប គឺកីឡាករ សូត្រ ប៊ុនធី ដែលជាកីឡាករល្បីឈ្មោះ និងកីឡាករ អេលីត ភក្តី ដែលជាកីឡាករឡើងកូដមួយរូបដែរ ប៉ះគ្នាជាមួយកីឡាករថៃ។
ការប្រកួតដែលនឹងធ្វើឡើងចាប់ផ្ដើមឡើងនៅម៉ោង២រសៀល ដោយកីឡាករកម្ពុជា២រូប ដែលត្រូវគេស្គាល់ថា សុទ្ធតែជាជើងខ្លាំង គឺកីឡាករ សូត្រ ប៊ុនធី ដែលល្អខាងប្រើកណ្ដាប់ដៃ អមដោយបច្ចេកទេស ក្រោយឡើងកូដនៅក្នុងសង្វៀនប្រដាល់ និងកីឡាករជើងខ្លាំងកំពុងឡើងកូដ អេលីត ភក្តី នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមជាមួយកីឡាករបរទេស២រូបនៅលើសង្វៀនអន្តរជាតិនាថ្ងៃនោះ។
កីឡាករ សូត្រ ប៊ុនធី ត្រូវប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Vinai Lek ក្នុងនាមជាគូឯក ក្នុងពេលដែលកីឡាករកម្ពុជា ធ្លាប់ប្រកួតបាន១១៨លើក ឈ្នះ៩១លើក ចាញ់២២លើក និងធ្លាប់៥ ខណៈដែលកីឡាករថៃ ប្រកួតបានតិចជាង គឺបានត្រឹមតែ៨៧ដង ឈ្នះ៧៦លើក ចាញ់១១លើក និងមិនធ្លាប់ស្មើ និងកីឡាករជើងថ្មី អេលីត ភក្តី ប៉ះជាមួយកីឡាករថៃ Sis Yarak ក្នុងនាមជាគូរងឯក។
គូនេះ កីឡាករកម្ពុជា ធ្លាប់ប្រកួតផ្លូវការបាន៦៤លើក ឈ្នះ៤៩លើក ចាញ់១២លើក និងស្មើ៣ ខណៈដែលកីឡាករថៃប្រកួតបាន គឺ៧៣ ឈ្នះ៥៨លើក ចាញ់១៣លើក និងស្មើ២ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ