ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុសល​បែងចែក​មនុស្ស​ក្នុង​កំណើត​ផ្សេង​គ្នា

4 ឆ្នាំ មុន

ការ​ធ្វើបុណ្យ​កុសល​បាន​ផល​ច្រើន ឬ​តិច​អាស្រ័យ​លើ​ចិត្ត​របស់​ម្ចាស់​ទាន ហើយ​បុណ្យ​កុសល​នេះ​នឹង​នាំ​ដំណើរ​ជីវិត​យើង​ទៅ​ក្នុង​ភព​បួន​ផ្សេង​ៗ​គ្នា ។ ១- កុសល​ពួក​ណា​ដែល​ជា​វិស័យ​របស់​អ្នក​នៅ​ត្រេកអរ​ដោយ​កាម នឹង​ឲ្យ​ផល​ដល់​អ្នក​នោះ​កើតជា​មនុស្ស​វិសេស ។ ២- កុសល​ពួក​ណា​ដែល​ជា​វិស័យ​របស់​អ្នក​ត្រេកអរ​ដោយ​រូប​ឈាន…

ការ​ធ្វើបុណ្យ​កុសល​បាន​ផល​ច្រើន ឬ​តិច​អាស្រ័យ​លើ​ចិត្ត​របស់​ម្ចាស់​ទាន ហើយ​បុណ្យ​កុសល​នេះ​នឹង​នាំ​ដំណើរ​ជីវិត​យើង​ទៅ​ក្នុង​ភព​បួន​ផ្សេង​ៗ​គ្នា ។

១- កុសល​ពួក​ណា​ដែល​ជា​វិស័យ​របស់​អ្នក​នៅ​ត្រេកអរ​ដោយ​កាម នឹង​ឲ្យ​ផល​ដល់​អ្នក​នោះ​កើតជា​មនុស្ស​វិសេស ។

២- កុសល​ពួក​ណា​ដែល​ជា​វិស័យ​របស់​អ្នក​ត្រេកអរ​ដោយ​រូប​ឈាន នឹង​ឲ្យ​ផល​ដល់​អ្នក​នោះ​កើតជា​ព្រហ្ម​មាន​រូប ។

៣- កុសល​ពួក​ណា​ដែល​ជា​វិស័យ​របស់​អ្នក​ត្រេកអរ​ដោយ​អរូប​ឈាន នឹង​ឲ្យ​ផល​ដល់​អ្នក​នោះ​ឲ្យ​កើតជា​ព្រហ្ម​មិន​មាន​រូប ។

៤- កុសល​ពួក​ណា​ដែល​ជា​វិស័យ​របស់​អ្នក​នឿយណាយ​ចំពោះ​លោកិយ​វិស័យ នឹង​ឲ្យ​ផល​ដល់​អ្នក​នោះ​កើត​ក្នុង​ព្រះ​និព្វាន​រួច​ចាក​ទុក្ខ​ទាំងពួង ។
នេះ​ជា​ផល​ដែល​កើត​អំពី​កុសលផល​បុណ្យ​ដែល​យើង​ខំ​សាង​សន្សំ​ក្នុង​កំណើត​ជា​មនុស្ស ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ