ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​​អះអាង​ថា ចិន​៣​នាក់​នៅ​​ខណ្ឌ​សែន​សុខពុំ​មែន​ជា​ករណី Covid-19​ ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​៦ ​មីនា​នេះ​ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ចំពោះ​ករណី​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​៦ ​មីនា​នេះ​ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ចំពោះ​ករណី​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី​៥ ​មីនា ទៅ​លើ​បុរស​ជនជាតិ​ចិន​៣​នាក់​រស់នៅ​បុរី​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែន​សុខ​នោះ​គឺ​ពុំ​មែន​ជា​ករណី​ផ្ទុកមេរោគ Covid-19 នោះ​ទេ ដោយសារ​បុរស​ជនជាតិ​ចិន​៣​រូប​នោះ​មានការ​ភ័យ​ខ្លាច​បារម្ភ​ដោយ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ពួក​គាត់​ពុំ​មាន​ជំងឺ​អ្វី​នោះ​ទេ​។

លោក ម៉េ​ត មាស​ភក្តី បានអោយ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពី​ព័ត៌មានពាក់ព័ន្ធ​​ករណី​ខាងលើ​នេះភ្លាម លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​សែន​សុខ និង​មន្ត្រី​សុខាភិបាល ព្រមទាំង​អាជ្ញាធរ​មូល​​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង​នៅ​ក្នុងផ្ទះ​របស់​ជនជាតិ​ចិន​៣​នាក់​នោះ​កាលពី​រាត្រី​ថ្ងៃ​ទី​៥ ​មីនា​កន្លង​ទៅ​នេះ​។

លោ​ក​បាន​ប​ន្ត​ថា បន្ទាប់​ពី​ក្រុម​ប្រតិបត្តិការ​នៅ​ធ្វើការ​សាកសួរ​រួច ផ្នែក​ជំនាញ​សន្និដ្ឋាន​ថា គឺ​ពុំ​មាន​ទាក់ទង​នឹង​វី​រុស​ COVID-19 ទេ​ និង​ក្រុម​ប្រតិបត្តិការ​បាន​ផ្ដល់​អនុសាសន៍​ដល់​ជនជាតិ​ចិន​ទាំង​៣​នាក់​ខាងលើ​ឲ្យ​ចេះ​អនាម័យ​ពាក់​ម៉ាស​់ការពារ​ពេល​ជួប​មិត្តភក្តិ​ដែល​ជា​ជនជាតិ​ចិន​ដូច​គ្នា ដែល​មក​ពី​ប្រទេស​ចិន ពាក់ព័ន្ធ​​នឹង​តំបន់​​ផ្ទុះ​​ជំងឺ និង​ឲ្យ​ចាប់អារម្មណ៍​ពី​អាកា​រៈ​នៃ​ជំងឺ​មាន​សភាព​ដូច​ជា​ក្អក ហៀរ​សំបោរ មានកំ​ដៅ​ក្នុង​ខ្លួន​៣៨​អង្សា ពិបាក​ដកដង្ហើម​។​ល​។ បន្ទាប់មក​​ជនជាតិ​ចិន​ចំនួន​៣​នាក់​ខាងលើ​បាន​និយាយ​ថា​ ថៅកែរបស់​​ពួក​គេ​បាន​​ទូរស័ព្ទ​ហៅ​គ្រូពេទ្យ​ឯកជន​នៅ​ម្ដុំ​រតន​ផ្លា​ហ្សា (​សង្កាត់​ទឹកថ្លា​) ចុះ​មក​ពិនិត្យ​ មុនឱ្យ​​ចូល​ធ្វើការ​ងារ​រត់​តុ​នៅ​ភោជនីយដ្ឋាន​តែ​ប៉ុណ្ណោះ​។

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ​ខាង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​តាមដាន​លើ​ជនជាតិ​ចំនួន​៣​នាក់​ខាងលើ​ទៀត​។ ជាង​នោះ​ទៅ​ទៀត ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សុខភាព​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​ពាក់ព័ន្ធ​ជំ​ងឹ Covid-19 គឺ អភិបាល​រាជធានី​ភ្នំពេញ បាន​តាមដាន​យ៉ាង​យកចិត្ត​ដាក់​បំផុត និង​ត្រៀម​ចាត់វិធានការ​ជា​និច្ច​លើ​បញ្ហា​នេះ​។ លោក​បាន​អំពាវនាវ និង​ស្នើ​សុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា កុំ​ជឿ​លើ​ព័ត៌មាន​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ដែល​អាច​នាំ​ឲ្យ​បងប្អូន​មានការ​យល់​ច្រឡំ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ