ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុន ម៉ាណែត៖ តម្លៃស្ត្រីធ្លាក់ចុះ​ និងរង​ទុក្ខ​វេទ​នា​កាលក្នុងរបប​ ប៉ុល ពត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រងនៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​ពិធី​សំណេះសំណាល​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ នៃ​ទិវា​អន្តរជាតិ​នារី ៨-​មីនា…

រាជធានីភ្នំពេញ ៖ ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រងនៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​ពិធី​សំណេះសំណាល​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ នៃ​ទិវា​អន្តរជាតិ​នារី ៨-​មីនា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​នៅ​ទី​៥ ខែមីនា ឆ្នាំ​២០២០ ។ លោក​ថា​ ក្នុង​របប
ប៉ុ​ល ពត តម្លៃ​ស្ត្រី​ត្រូវ​បាន​ធ្លាក់​ចុះ​ដោយ​ការ​បំផ្លាញ​ចោល​វប្បធម៌ ប្រពៃណីសាសនា ហើយ​ស្ត្រី​ក៏​ត្រូវ​បាន​ជិះ​​ជាន់​រង​ទុក្ខវេទនា និង​និរាស​ព្រាត់ប្រាស់​ពី​គ្រួសារ ​។

លោក​ហ៊ុន ម៉ា​ណែ​ត​ សូម​គាំទ្រ​ចំពោះ​ប្រធានបទ​ឆ្នាំ​២០២០​នេះ «មាន​សន្តិភាព មានការ​លើកកម្ពស់​សម​ភាព​​យេ​ន​ឌ័​រ» ស្រប​ពេល​ដែល​យើង​ទាំងអស់​គ្នា​ កំពុង​ខិតខំ​ប្រឹងប្រែង និង​បន្ត​លើកកម្ពស់​តម្លៃ​នៃ​សន្តិភាព ហើយ​ជា​អ្វី​ដែល​រាជរដ្ឋាភិបាល​យើង ក៏​បាន​និង​កំពុង​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ទាំង​ស្ត្រី​និង​បុរស ដើម្បី​ធានា​ថែរក្សា​ការពារ​ឱ្យ​បាន​នូវ​សុខ​សន្តិភាព និង​វឌ្ឍនភាព​របស់​សង្គម​ជាតិ​ទាំងមូល​លើ​គ្រប់​វិស័យ​ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​លើ​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ ត្រូវ​បាន​ទទួល​នូវ​ការ​វាយតម្លៃ​ខ្ពស់ ជា​ពិសេស​ស្តែង​ឡើង​តាម​រយៈ​ការ​ចាត់​ចំណាត់ថ្នាក់​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដោយ​កម្ពុជា​យើង​ទទួល​បាន​វឌ្ឍនភាព​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​យេ​ន​ឌ័​របា​ន​ល្អជា​លំដាប់​។

លោ​កថា​ បច្ចុប្បន្ន​នេះ ស្ត្រី​ជា​ច្រើន​បាន​ទទួល​ឱកាស​ចូលរួម​ក្នុង​ការងារ​ស្ទើរ​គ្រប់​វិស័យ ទាំង​វិស័យ​នយោ​បាយ​, មុខងារសាធារណៈ​, កងកម្លាំងប្រដាប់អាវុធ​, វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ី​វិល ហើយ​ក៏​ត្រូវ​បាន​គាំទ្រ និង​លើកទឹកចិត្ត តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​កម្មវិធី​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការ​បង្កើន​ភាព​អង់​ឤ​ច​ដល់​ស្ត្រី​ឱ្យ​មាន​ភាពរឹងមាំ​នៅ​ក្នុង​ជីវិត​។

ជាក់ស្តែង នៅ​ក្នុង​ក្របខណ្ឌ​កងទ័ពជើងគោក​ផ្ទាល់ មាន​យោធិន​នារី​ប្រមាណ​ជាង ២.៥០០​នាក់ ហើយ​យោធិន​នារី​ក៏​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ជា​ថ្នាក់ដឹកនាំ​ជួរ​បញ្ជាការ និង​ទទួល​បាន​នូវ​ការ​តម្លើង​ឋានន្តរស័ក្តិ​ទៅ​តាម​មុខងារ និង​ការ​លើកទឹកចិត្ត​ផ្សេង​ៗ​ផង​ដែរ​ ។ លោក​បាន​បញ្ចា​ក់ថា​ នៅ​ក្នុង​របប ប៉ុ​ល ពត តម្លៃ​ស្ត្រី​ត្រូវ​បាន​ធ្លាក់​ចុះ​ដោយ​ការ​បំផ្លាញ​ចោល​វប្បធម៌ ប្រពៃណី សាសនា​។

ក្រោយ​ថ្ងៃ​រំដោះ ៧-​មក​រា​-១៩៧៩ និង​នយោបាយ​ឈ្នះ​ឈ្នះ​ចុងឆ្នាំ​១៩៩៨ ប្រទេស​ជាតិ​យើង​ទទួល​បាន​សុខ​សន្តិភាព ហើយ​តម្លៃ​ស្ត្រី​ត្រូវ​បាន​គិតគូរ​លើកកម្ពស់​ឱ្យ​ល្អ​ប្រសើរ​ឡើងជា​លំដាប់ ដែល​ក៏​ជា​កត្តា​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​គ្រប់​ទីកន្លែង ធ្វើ​ឱ្យ​ប្រជាជន​រស់នៅ​ប្រកបដោយ​ភាព​សុខដុមរមនា និង​ផ្តល់​ឱកាស​ឱ្យ​បុរស​-​ស្ត្រី កូនប្រុស​ស្រី បាន​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ បាន​សិក្សា​រៀនសូត្រ​ខ្ពង់ខ្ពស់ មានចំណេះ​ដឹង និង​មុខរបរ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​របស់​ខ្លួន​។

អត្ថបទសរសេរ ដោយ