ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកតាអាយុ១០៣ឆ្នាំ រៀប​ការជាមួយ​នឹង​នារីអាយុ២៧ឆ្នាំ

4 ឆ្នាំ មុន

ឥណ្ឌូនេស៊ី៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា ចាប់តាំងពីចុងខែមុនប្រព័ន្ធ​ផ្សព្វ​ផ្សាយសង្គមឥណ្ឌូនេស៊ីបានលេចព័ត៌មានអំពីពិធីមង្គលការដ៏ចម្រូងចម្រាសមួយនៅ Sulawesi ខាងត្បូង ដែលលោកតាអាយុ១០៣ឆ្នាំ បានរៀបការជាមួយនឹងនារីអាយុ២៧ឆ្នាំ។…

ឥណ្ឌូនេស៊ី៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា ចាប់តាំងពីចុងខែមុនប្រព័ន្ធ​ផ្សព្វ​ផ្សាយសង្គមឥណ្ឌូនេស៊ីបានលេចព័ត៌មានអំពីពិធីមង្គលការដ៏ចម្រូងចម្រាសមួយនៅ Sulawesi ខាងត្បូង ដែលលោកតាអាយុ១០៣ឆ្នាំ បានរៀបការជាមួយនឹងនារីអាយុ២៧ឆ្នាំ។

រូបថតនិងវីដេអូរបស់គូស្នេហ៍ ដែលមិនទំនងនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ត្រូវបានគេបង្ហោះនៅតាម​អុីន​ធើណេតអស់រយៈពេលជាងមួយសប្តាហ៍ ហើយបានធ្វើឱ្យមានការរិះគន់និងការសើចចំអក​ ។ ក្នុងនោះក៏ មានអ្នកដែលមិនជឿថា ពិធីមង្គលការនេះជាការពិត ប៉ុន្តែមានសារព័ត៌មានឥណ្ឌូនេស៊ីមួយចំនួនបាន បញ្ជាក់ថា លោកតា Puang Katte អាយុ១០៣ឆ្នាំ បានរៀបការជាមួយស្ត្រីអាយុ២៧ឆ្នាំម្នាក់ ឈ្មោះ Indo Alang នៅក្នុងស្រុក Siwa ភាគខាងត្បូង Sulawesi កូនកំលោះដែលត្រូវបានគេរាយការណ៍ថា ជាបុរសពោះម៉ាយម្នាក់ បានប្រយុទ្ធនៅក្នុងសង្គ្រាមអាណានិគមហូឡង់ (១៩៤៥ – ១៩៤៩) ។

សាច់ញាតិរបស់កូនកំលោះលោក Ayu Anggreni Muchtar បានប្រាប់សារព័ត៌មាន Liputan6 ថា៖ «ត្រូវហើយវាត្រូវបានធ្វើឡើងនៅរសៀលថ្ងៃនេះ នៅផ្ទះកូនក្រមុំនៅលើផ្លូវ Jalan Galico។ ខ្ញុំមិន​ស្គាល់អាយុពិតប្រាកដរបស់គាត់ទេ ប៉ុន្តែគាត់ច្បាស់ជាមានអាយុជាង១០០ឆ្នាំ ហើយគាត់​ គឺជាអ្នក​ប្រយុទ្ធសង្គ្រាមអាណានិគមហូឡង់។ ប្រពន្ធរបស់គាត់នៅមានអាយុ២០ឆ្នាំនៅឡើយ» ។

Tribunn News ក្រោយមកបានបង្ហាញពីអាយុពិតរបស់អ្នក ទើបរៀបអាពាហ៍ពិពាហ៍គឺ Katte អាយុ ១០៣ឆ្នាំ និង Alng អាយុ២៧ឆ្នាំ ។ ភាពខុសគ្នានៃអាយុ៧៦ឆ្នាំ បានធ្វើឱ្យមនុស្សជាច្រើននៅតំបន់​អាស៊ី​មាន​ការភ្ញាក់ផ្អើល។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺថ្លៃបណ្ណាការទៅឱ្យខាងស្រី គឺមិនមានច្រើននោះទេ​នេះបើយោងតាម​​​របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។ គេបានដឹងថា ខាងប្រុសបានចំណាយត្រឹមតែ៥លានរូពី (៣៤៣ដុល្លារ) និងចិញ្ចៀនមាសមួយប៉ុណ្ណោះ ។ បច្ចុប្បន្នអ្នកទាំង២ កំពុងរស់នៅផ្ទះកូនកំលោះនៅ Sulawesi ខាងត្បូង ៕

អត្ថបទសរសេរ ដោយ